បរទេស៖ អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ជឿជាក់ថា ពួកគេគិតត្រូវអំពី Jadon Sancho ក្រោយមានអ្នកគាំទ្រ Dortmund មួយចំនួនហាក់អស់ការអត់ធ្មត់ជាមួយនឹងកីឡាករអង់គ្លេសរូបនេះ។ Sancho បានបង្ហាញវត្តមាននៅក្នុង Champions League សារជាថ្មី ក្នុងជំនួបរវាង Dortmund ទល់នឹង PSV ដែលបានបញ្ចប់ទៅដោយលទ្ធផល ១-១ ។ ក្រោយចប់ការប្រកួតមានការបញ្ចេញមតិជាច្រើនជុំវិញទម្រង់លេងរបស់ Sancho ក្រោយកីឡាកររូបនេះមិនអាចជួយអ្វីដល់ក្រុមសម្បីតែបន្តិច ដោយមិនអាចទាំងការរកគ្រាប់បាល់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុម និងបង្កើតឪកាសនានា ខណៈរូបគេអូសបាល់មិនដាច់សម្បីតែម្តងដូចគ្នា ហើយត្រូវបានគ្រូបង្វឹកប្តូរចេញនៅនាទីទី៦៨៕
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.Utd អាចបន្តក្តីសង្ឃឹមឡើងទៅកាន់ Top-៤ តាមរយៈការផ្តួល Burnley បានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ […]