

Raphael Varane បានរងរបួសក៏ជើងដោយប្រឈមអវត្តមានយ៉ាងហោចណាស់ ៣សប្តាហ៏ ។ ប៉ុន្តែខ្សែការពារកណ្តាលរូបនេះអាចនិងវិលត្រលប់មកទាន់ពេលសម្រាប់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹងក្រុមមេឃខៀវ Man City ខណៈការប្រកួតនឹងធ្វើឡើងនៅទឹកដី Wembley នៅថ្ងៃទី ៣ ខែមិថុនា យោងការបញ្ជាក់ពីគ្រូបង្វឹកលោក Erik Ten Hag បានបញ្ជាក់ប្រាប់គេហទំព័រ Talksport។
វាអាចជាដំណឹងដ៏អស្ចារ្យមួយសម្រាប់បិសាចក្រហម Man.Utd បន្ទាប់ពីអវត្តមានកីឡាករសញ្ជាតិបារាំងរូបនេះជាច្រើនប្រកួត មុនបញ្ចប់រដូវកាល។ ទោះយ៉ាងងណា Luke Shaw បាមបំពេញតួនាទីនៅតំបន់ការពារកណ្តាលជាបណ្តោះអាសន្ន ដោយធ្វើការចាប់ដៃគូគ្នាបានល្អ ជាមួយកីឡាករ Lindelof សម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Brighton ។
ប្រភព:Tribuna


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


