
បរទេស៖ កីឡាករ Cristiano Ronaldo បានចេញមកបង្ហើបឈ្មោះកីឡាករទាំង១១រូបដែលរូបគាត់ចូលចិត្តលេងជាមួយនឹងបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់របស់លោកជាង២០ឆ្នាំមកនេះ ។ Ronaldo ធ្លាប់បានប្រកបអាជីពនៅប្រទេសចំនួន៤គឺ ព័រទុយហ្គាល់ អង់គ្លេស អេស្ប៉ាញ អ៊ឺតាលី និង បច្ចុប្បន្នប្រទេសអារ៉ាប់ ដែលមានក្លឹបដូចជា Man United, Sporting, Real Madrid, Juventus និង AI Nassr ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Goal Arabia គាត់ត្រូវបានគេស្នើសុំឱ្យដាក់ឈ្មោះកីឡាករល្អបំផុតចំនួន 11 នាក់ដែលគាត់បានលេងជាមួយ។ Ronaldo បានជ្រើសរើសយកអ្នកចាំទីម៉ាឌ្រីដ Iker Casillas និងខ្សែការពារបួននាក់ដែលមានដូចជា Sergio Ramos, Rio Ferdinand, Giorgio Chiellini និង Marcelo ។ នៅក្នុងខ្សែបម្រើកណ្តាល ម្ចាស់ Ballon d’Or ប្រាំសម័យបានជ្រើសរើសកីឡាករពីររូបរបស់ Madrid គឺ Toni Kroos និង Luka Modric រួមជាមួយ Paul Scholes ដែលជាខ្សែបម្រើដ៏អស្ចារ្យរបស់ United ។ បន្ទាប់មក Ronaldo បានជ្រើសរើសខ្សែប្រយុទ្ធទាំងបីរបស់គាត់ដោយជ្រើសរើស Gareth Bale, Karim Benzema និង Wayne Rooney។

ក្រុមមាន់ក្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្រុម Marseille គឺលោក Roberto De Zerbi ក្នុងនាមជាអ្នកមកជំនួសកន្លែងរបស់លោក Ange Postecoglou ។ អតីតក្រុមប្រឹក្សាភិបាលរបស់ Spur គឺលោក Fabio Paratici បានមើលឃើញលោក De Zerbi ជាបុគ្គលសាកសមបំផុត និងបានជម្រុញឲ្យក្រុម Spur ពិចារណាលើគ្រូបង្វឹករូបនេះ ។ លោក De Zerbi ក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងបាល់ទាត់អង់គ្លេសផងដែរ ដោយពេលនោះរូបលោកបានដឹកនាំក្រុម. Brighton នឹងបានដឹកនាំឲ្យក្រុមបានឡើងទៅដល់វគ្គជម្រុះ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់ Man City ដែលនឹងចាកចេញពេលចប់រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



