Close
Sponsor ads Featured-Image
ក្រុមការតំណែងជើងឯក AC.​ Milan លត់ក្រុម នាំមុខតារាង​ Napoli ចាស់ដៃ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្រុមនាំមុខតារាង Napoli ដែលសម្លឹងរកឪកាសលើកពាន Serie A ជាលើកដំបូង​បានរងបរាជ័យជាលើកទីបីនៃក្របខ័ណ្ឌ Serie A នៃរដូវកាលនេះ ខណៈដែលពួកគេត្រូវ ក្រុមការពារតំណែងជើងឯក AC Milan លត់ក្នុងលទ្ធផល មិនអោយតដៃរួចគឺ៤ ទល់និង០ សម្រាប់​ការប្រកួតកាលពីយប់ថ្ងៃអាទិត្យ Napoli នៅតែត្រូវការឈ្នះការប្រកួតចំនួន ក្នុងចំណោមការប្រកួត១០ដែលនៅសល់​ដើម្បី​លើក​ពានលីកកំពូលអ៊ីតាលីាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ផ្ទុយទៅវិញការប្រកួតនៅសប្តាហ៏ទី២៨នេះវាជា​ការ​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ពួក​គេ​ចាប់​តាំង​ពី​ចាញ់ Atalanta ៥-១ នារដូវកាល២០០៧-២០០៨ មក

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Napoli, AC Milan | Goal.com Indonesia

ads

លទ្ធផលមិនល្អសម្រាប់ការប្រកួតក្នុងទឹកដីរបស់ក្រុមលោក Luciano Spalletti នៅតែនាំមុខ ១៦ ពិន្ទុលើក្រុមលេខ ២ Lazio ខណៈ AC.Milan ឡើងមកលេខ ៣មានគម្លាត២០ពិន្ទុក្រុម​ទាំង​នេះ​នឹង​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ខែ​នេះ គឺ​នៅ​ជើងទី១ នាថ្ងៃទី ១២ និង ១៨ ខែ​មេសា ជាការប្រកួតកាត់សេចក្តី

Topics
អត្ថបទទាក់ទង