
Napoli ក្រុមនាំមុខតារាង SerieA និងត្រូវធ្វើការប្រកួតក្របខណ្ឌ Champions League នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធវេលាម៉ោង៣ ទាបភ្លឺដោយត្រូវជួបជាមួយក្រុម Frankfurt ដែលជាម្ចាស់ជើងឯក Europa League កាលពីឆ្នាំមុននៅប្រទេសអាល្លឺម៉ង់។រដូវកាលនេះ Napoli ធ្វើបានឈ្នះណាស់ដោយឈ្នះ ១៨ ប្រកួតក្នុង ១៩ ប្រកួតចុងក្រោយរបស់ពួកគេ ខណៈខ្សែប្រយុទ្ធឆ្នើម Osimhen រកបានរហូតដល់ទៅ ១៨ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបនោះ ។
ការប្រកួតនៅថ្ងៃអង្គារនឹងក្លាយជាជំនួបលើកទីបីរវាង Frankfurt និង Napoli ដោយក្រុមអាល្លឺម៉ង់ឈ្នះពីរលើកនៅ UEFA Cup រយៈពេលជិតបីទសវត្សរ៍មុន ទោះយ៉ាងណាពួកគេចាញ់តែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួតទល់នឹងក្រុមមកពីអ៊ីតាលីនិងចាញ់ចុងក្រោយគឺ Palermo ក្នុងឆ្នាំ ២០០៦ប៉ុណ្ណោះ។
១.៦ប្រកួតចុងក្រោយរបស់Napoli នៅChampion League គឺចាញ់២ឈ្នះ៣ និង ស្មើ១
២.៦ប្រកួតចុងក្រោយរបស់FrankfurtនៅChampion League គឺឈ្នះ៥និងចាញ់១
៣.ជម្រើស១១នាក់ដំបូងសម្រាប់Frankfurt
Trapp; Smolcic, N’Dicka, Tuta; Buta, Kamada, Sow, Max; Lindstrom, Gotze; Kolo Mua
៤. ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Napoli
Meret; Di Lorenzo, Kim, Rrahmani, Rui; Lobotka, Anguissa, Zielinski; Lozano, Osimhen, Kvaratskhelia
៥. លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Frankfurt ១:១ Napoli។

គុនខ្មែរ៖ អ្នកគាំទ្រប្រដាល់គុនខ្មែរហាក់បីបង្ហាញអារម្មណ៍ខកចិត្តជាមួយនឹងអ្នកប្រដាល់កាណាដា ដែលវាយតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ដែលរូបគេបង្ហោះនូវរូបភាពមួយដែលមានខ្លឺមសារថា រូបគេគឺជាស្តេចប្រដាល់នៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ខណៈរូបគេហាក់បីមិនផ្តល់តម្លៃឲ្យអ្នកប្រដាល់ ធឿន ធារ៉ា ដែលអ្នកគាំទ្រប្រដាល់គុនខ្មែរកំពុងស្រឡាញ់ពេញចិត្តនឹងទម្រង់វាយរបស់អ្នកប្រដាល់រូបនេះជាខ្លាំង។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Ten Hag ដាក់ឈ្មោះកីឡាករឆ្នើម ៣ រូបដែលនឹងត្រូវលក់នៅទីផ្សារដោះដូរខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដាវ ដែលមានឈ្មោះពេញថា Dave Leduc បានបង្ហោះនូវរូបភាពមួយដែលបង្ហាញរូបគេអង្គុយនៅលើកៅអី ដែលមានទង់ជាតិ កម្ពុជា និងមីយ៉ាន់ ជាមួយនឹងសញ្ញាធំជាង «>» កីឡាករកម្ពុជា ព្រំ សំណាង និង ធឿន ធារ៉ា បូករួមជាមួយនឹងពាក្យថា៖ «ខ្ញុំបានចូលនិវត្តន៍ជាស្តេចឡេតវេ និងជាស្តេចគុនខ្មែរ នេះជាគណិតវិទ្យាសាមញ្ញ៖ខ្ញុំវាយឈ្នះព្រំ សំណាង ហើយសំណាងវាយឈ្នះធឿន ធារ៉ា។ ដាវ > សំណាង > ធារ៉ា = ដាវ ខ្ញុំជាស្តេចប្រដាល់ប្រចាំអាស៊ីអាគ្នេយ៍»។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានប្រកែកជាមួយនឹងអ្នកគាំទ្រដែលបាន Comment […]

