

គ្រូបង្វឹក Barcelona លោក Xavid Hernandez បានកត់សម្គាល់ឃើញពីចំនុចអវិជ្ជមាននៅតង់ទីពីរខណៈក្រុមម្ចាស់ផ្ទះBarcelona ពេលផ្តួលភ្ញៀវ Cadiz ក្នុងលទ្ធផល ២ទល់និង០សម្រាប់ការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

អ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ចាក់ប្រាប់បន្តថាៈ យើងថមថយកម្លាំងកម្លាំង និងការប្រើប្រាស់ល្បឿនធ្លាក់ចុះហើយយើងមិនមានឱកាសច្រើនក្នុងតង់ទីពីរទេ។ផ្ទុយទៅវិញគូបដិបក្សស្ទើរតែវាយបករកគ្រាប់បាល់បាន១គ្រាប់រឺតាមស្មើទៅហើយ ។ ការពិតនៅតង់ទីមួយគឺយើងលេងល្អខ្លាំងណាស់ដោយមានការគ្រប់គ្រងបាល់បានល្អ និង បង្កើតឪកាសត្រួតត្រានិងឱកាស។
ទោះយ៉ាងណាលទ្ធផលជ័យជំនះនេះបានជម្រុញអោយ Barcelona បន្តឈរទីកំពូលតារាង និង បង្កើនគម្លាត ៨ពិន្ទុពីក្រុមគូប្រជែង Real Madrid ទោះបីពួកគេបានផ្តួល Osasuna ក្នុងលទ្ធផល២:0 កាលពីថ្ងៃសោរ៏ក៏ដោយ។

Leroy Sane បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Galatasaray លើការផ្ទេរដោយឥតគិតថ្លៃពីក្លឹប Bayern Munich ខណៈ ជាម្ចាស់ជើងឯកទួរគីបានប្រកាសជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ជាមួយប្រាក់ពលកម្មនឿយហត់ប្រចាំឆ្នាំចំនួន ៩ លានអឺរ៉ូ (១០.៤ លានដុល្លារ) បូករួមនិងផលប្រយោជន៍ផ្សេងទៀតផ្អែកលើទម្រង់លេងនិងលទ្ធផលជាក់ស្តែង ចំនួន ៣ លានអឺរ៉ូក្នុងមួយរដូវកាលបន្ថែមទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ និង ពូស៊ី ! Bellingham ចង់លេងរួមក្រុមជាមួយបុរសម្នាក់នេះខ្លាំងបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sane អតីតកីឡាករ Man.City និងជាខ្សែបម្រើស្លាបអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានបន្ទាប់ពីមកដល់ទីក្រុងអ៊ីស្តង់ប៊ុលថាៈ ខ្ញុំធ្លាប់លេងនៅទីនេះពីមុនមកជាមួយបរិយាកាសស្រស់ស្រាយរំភើប និយាយតាមត្រង់ទៅ អ្នកគាំទ្រស្រែកខ្លាំងៗ ពេលនេះពួកគេនៅពីក្រោយខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំរំភើបណាស់ដែលបានលេងការប្រកួតដំបូងរបស់ខ្ញុំនៅទីនេះ។ សម្តីទាំងនេះហើយគឺជាហេតុផលដែល Sane បានបដិសេធសំណើរនាំយករូបគេទៅកាន់ក្លឹបនៅ EPL ខណៈអតីតជំនួយការគ្រូបង្វឹកបច្ចុប្បន្នជាអ្នកចាត់ការ Arsenal លោក Mikel Arteta […]



