
ខ្សែប្រយុទ្ធឆ្នើមររបស់ក្លឹបមេឃខៀវ Manchester City បានធ្វើឲ្យបាត់បង់ឱកាសទាត់បញ្ចូលទីដ៏មិនគួរឲ្យជឿពីរលើកបានធ្វើឲ Man City បញ្ចប់បានត្រឹមស្មើជាមួយនឹងក្លឹប Nottingham Forest ដោយលទ្ធផល១-១ស្មើ។
កាលពីថ្ងៃពុធក្លឹប Man City បានឡើងទៅកាន់កំពូលតារាង ក្រោយពីបានផ្តួលក្លឹប Arsenal ដោយលទ្ធផល 3-1 នៅ Emirate Stadium ប៉ុន្តែដោយលទ្ធផលស្មើនេះនឹងធ្វើឲ្យក្រុមលោក Pep ធ្លាក់មកកាន់លេខ២វិញ ដោយលទ្ធផល Arsenal បានយកឈ្នះលើ Aston Villa ដោយលទ្ធផល ៤-២ កាលពីយប់មិញនេះផងដែរ។

បរទេសៈ វីរបុរសរបស់ក្រុម Leicester City គឺ Jamie Vardy នឹងចាកចេញពីក្រុមចុងបញ្ចប់រដូវកាល ២០២៤ ២០២៥ នេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល១៣ឆ្នាំ និងអាចរកបានជិត ២០០គ្រាប់ឲ្យក្លឹបមួយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេងមិនកើត! Man UTD ចង់យកខ្សែប្រយុទ្ធម្នាក់របស់ខ្លួនទៅដូរជាមួយខ្សែប្រយុទ្ធ Wolves ម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្ន Vardy មានវ័យ៣៨ឆ្នាំ កំពុងសម្លឹងរកទីតាំងដើម្បីទទួលយកបទពិសោធន៍ថ្មីបន្តទៀតក្នុងវិស័យបាល់ទាត់ មុនចូលនិវត្តន៍ ខណៈបច្ចុប្បន្នមានរបាយការណ៍នាក្លឹបមកពីអាមេរិក និងអារ៉ាប់ បានទាក់ទៅកាន់ភ្នាក់ងាររបស់គេរួចជាស្រេច។ ទោះបីជាយ៉ាងណាមិញ Saudi Arabia League មានច្បាប់ដ៏តឹងរឹងមួយ ដោយកីឡាករមិនអាចប្រើប្រាស់សំណើរដទៃ ដើម្បីទាមទារបានប្រាក់ឈ្នួលកាន់តែខ្ពស់នោះទេ បើមិនដូច្នោះទេរូបគេនឹងជាប់ពិន័យ។ Vardy នឹងលេងការប្រកួតចុងក្រោយនៅថ្ងៃទី១៨ខែក្រោយក្នុងជំនួបទល់នឹង Ipswich Town។ គួររំលឹកថា Vardy ក៏ធ្លាប់បានបដិសេធសំណើរពីលីកអារ៉ាប់ម្តងផងដែល ដោយសារតែបញ្ហាក្រុមគ្រួសារ, ប៉ុន្តែបច្ចុប្បន្នរូបគេបើកទទួលគ្រប់សំណើរទាំងអស់៕



