• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Man Utd កំពុងឡើងជើង និង មានប្រវត្តិល្អពេលទទួល Leicester City
    Soccer 1 month ago 214 Views

    Man. United ត្រៀមបើកទ្វារកីឡាដ្ឋាន Old Trafford ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Leicester សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះខណៈម្ចាស់ផ្ទះមានប្រវត្តិប្រកួតលីកក្នុងស្រុកមិនដែលចាញ់ក្នុងផ្ទះតាំងពីបើករដូវកាល២០២២-២០២៣មក ។ហើយបើ ទោះបីជាមិនទាន់ទទួលស្គាល់ថាខ្លួនឯងជាក្រុមកំពុងប្រជែងដណ្តើមពាន ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik ten Hag បច្ចុប្បន្ននិងមានគម្លាតត្រឹមតែប្រាំមួយពិន្ទុប៉ុណ្ណោះពី Arsenal ប្រសិនពួកគេផ្តួលក្រុមគូប្រជែងសម្រាប់ការ ប្រកួតចាប់ផ្តើមនៅ ម៉ោង៩យប់នេះបាន។

    Manchester United vs Leicester: Prediction, kick-off time, TV, live stream,  team news, h2h results, odds

    សម្រាប់ Man.Utd គឺបង្ហាញទម្រង់លេងល្អបំផុតបន្ទាប់ពីព្រឹត្តការន៏ World Cup ខណៈពួកគេបរាជ័យតែម្តងគត់ក្នុង ចំណោមគ្រប់ក្របខណ្ឌប្រកួត១៦លើកចុងក្រោយ។ រីឯ Lecester City វិញ ក្រោយចាញ់ការប្រកួត Premier League ទាំងបួនលើក បន្ទាប់ពី ព្រឹត្តការណ៏ World Cupរួចមក ប៉ុន្តែក្រុមបានបង្ហាញទម្រង់លេងល្អឡើងវិញក្រោយវត្តមានរបស់ James Maddision ជាមួយ ការ គាំទ្រ របស់ Harvey Barnes និង Kelechi Iheanachoបានជួយអោយពួកគេឈ្នះ២លើកចុងក្រោយជាប់ៗគ្នា។

    ១.សម្រាប់៦ប្រកួតចុងក្រោយរបស់Man.UtdនៅPremier League គឺឈ្នះ៣ស្មើ២និងចាញ់១រីឯ Leicester City វិញ គឺ ចាញ់៣ឈ្នះ២និង ស្មើ១។

    ២. Man Utd មិនស្គាល់ចាញ់សោះសម្រាប់ការប្រកួតក្នុងផ្ទះសរុប១៣លើកចុងក្រោយទល់នឹង Leicester គ្រប់ក្របខណ្ឌប្រកួតពោលគឺឈ្នះ១២ដង។

    ៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Man.Utd

    De Gea; Dalot, Varane, Martinez, Shaw; Sabitzer, Fred, Fernandes; Sancho, Weghorst, Rashford

    ៤. ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Man.Utd

    Ward; Castagne, Souttar, Faes, Kristiansen; Mendy, Dewsbury-Hall, Maddison; Tete, Iheanacho, Barnes

    ៥.លទ្ធផលទស្សន៍ទាយសម្រាប់ Man.Utd ២:១ Leicester City