
រវាងក្រុមទាំងពីរទើបតែចាញ់ Man. City សម្រាប់ការប្រកួតរបស់ពួកគេចុងក្រោយដូចគ្នា ខណៈម្ចាស់ផ្ទះ Aston Villa និងបើកទ្វារកីឡាដ្ឋានVilla Park ទទួលកាំភ្លើងធំ Arsenalសម្រាប់ការប្រកតនៅក្របខណ្ឌ Premier League នាថ្ងៃសៅរ៍នេះវេលាម៉ោង៧និង៣០នាទីយប់។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Unai Emery នឹងត្រូវដឹកនាំក្រុមជួបជាមួយអតីតក្លឹបចាស់ ខណៈពួកគេកំពុងឈរនៅលេខរៀងទី១១រីឯArsenal បានធ្លាក់ទៅលេខ២។Aston Villa ធ្វើបានល្អដោយស៊ុតបញ្ចូលទីគ្រប់ក្របខណ្ឌប្រកួតទាំងអស់ទាំង១១លើក ក្រោមការដឹកនាំរបស់ អតីតគ្រូបង្វឹក Arsenal និង Villarreal ប៉ុន្តែបានរបូតគ្រាប់បាល់រហូតដល់ទៅ៧ គ្រាប់ក្នុងការប្រកួតពីរលើកចុងក្រោយ ដែលជាលទ្ធផល មិនល្អទេ មុនពេលជួបក្រុមប្រជែងជើងឯកលើកនេះ ។
Aston Villa ប្រកួត ៦លើកចុងក្រោយនៅ Premier League គឺឈ្នះ៣ស្មើ២និងចាញ់១ ដែលក្នុងនោះ៤ប្រកួតចុងក្រោយក្នុងផ្ទះគឺចាញ់២ ឈ្នះ១ និងស្មើ១ដង។ រីឯArsenal គឺ៦ប្រកួតចុងក្រោយនៅPremier League គឺ ឈ្នះ ២ស្មើ២និងចាញ់២ រីឯArsenal ៣ប្រកួតចុងក្រោយក្រៅទឹកដីគឺឈ្នះ២ចាញ់១។រីឯជំនួប៣ប្រកួតចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតគឺ Aston Villa មិនដែលឈ្នះ Arsenal ទេ។
១.ជម្រើសដំបូងសម្រាប់Aston Villa អាចនិងចូលលេង
Martinez; Young, Konsa, Mings, Moreno; Kamara, Luiz, Ramsey; Buendia, Watkins, Bailey
២.ជម្រើសដំបូងសម្រាប់Arsenal អាចនិងចូលលេង
Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Jorginho; Saka, Odegaard, Trossard; Nketiah
លទ្ធផលសម្រាប់ការទស្សន៏ទាយដែលមានភាគរយខ្ពស់គឺ គឺ Aston Villa ១: ២Arsenal រីឯលទ្ធផលមានភាគរយទាបគឺ Aston villa ១:១ Arsenal ។

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



