

លោក Mikel Arteta បានច្រានចោលការសុំទោសពីសំណាក់ស្ថាប័ន PGMOL (រឺហៅកាត់ថាមន្ត្រីរៀបចំការប្រកួតនៅក្របបខណ្ឌ Premier League) ជុំវិញការស៊ុតបាល់បញ្ចូលទីដ៏ចម្រូងចម្រាស់ពេលប្រកួត ជាមួយក្រុម Brentford ។ទោះបីជាមានការទទួលស្គាល់កំហុសក៏ដោយ Artetaបានបង្ហាញការខកចិត្តរបស់គាត់នៅក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតដើម្បីប្រជែងបន្តឈរនៅទីកំពូលតារាងជាមួយ ជាមួយ Manchester City នៅយប់ថ្ងៃពុធនេះ។

អ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈយើងបានបញ្ចប់ការប្រកួតដោយមិនអស់ចិត្ត និង មានកំហឹងយ៉ាងខ្លាំង ពីព្រោះវាមិនមែនជាកំហុសរបស់កីឡាករទេ។ វាស្តែងពីការមិនយល់ពីការងាររបស់ខ្លួន និងជារឿងមិនអាចទទួលយកបាន ព្រោះ Arsenal បានបាត់បង់២ ពិន្ទុរួចទៅហើយ។តែខ្ញុំនឹងពេញចិត្តទទួលការសុំទោសប្រសិនបើពួកគេផ្តល់ពិន្ទុត្រឡប់មកវិញ។
ក្រុមកាំភ្លើងធំArsenal បានត្រឹមស្មើជាមួយក្រុមលោក Thomas Frank ខណៈគ្រាប់បាល់វាយបកតាមស្មើរបស់ខ្សែប្រយុទ្ធអង់គ្លេសIvan Toney ត្រូវបានផ្តល់អោយទោះបី រកឃើញកំហុស Christian Norgaard ថាជាបាល់Offsideក៏ដោយ ។

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ចឹងបានចាញ់! គ្រូបង្វឹក Real Madrid ឆ្លើយតបជុំវិញដាក់កីឡាករឆ្នើមរូបនេះបម្រុង(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ ប្រកួត ផងដែរនៅព្រឹត្តការណ៍ក្លឹប World […]



