
លោក Mikel Arteta បានច្រានចោលការសុំទោសពីសំណាក់ស្ថាប័ន PGMOL (រឺហៅកាត់ថាមន្ត្រីរៀបចំការប្រកួតនៅក្របបខណ្ឌ Premier League) ជុំវិញការស៊ុតបាល់បញ្ចូលទីដ៏ចម្រូងចម្រាស់ពេលប្រកួត ជាមួយក្រុម Brentford ។ទោះបីជាមានការទទួលស្គាល់កំហុសក៏ដោយ Artetaបានបង្ហាញការខកចិត្តរបស់គាត់នៅក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតដើម្បីប្រជែងបន្តឈរនៅទីកំពូលតារាងជាមួយ ជាមួយ Manchester City នៅយប់ថ្ងៃពុធនេះ។
អ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈយើងបានបញ្ចប់ការប្រកួតដោយមិនអស់ចិត្ត និង មានកំហឹងយ៉ាងខ្លាំង ពីព្រោះវាមិនមែនជាកំហុសរបស់កីឡាករទេ។ វាស្តែងពីការមិនយល់ពីការងាររបស់ខ្លួន និងជារឿងមិនអាចទទួលយកបាន ព្រោះ Arsenal បានបាត់បង់២ ពិន្ទុរួចទៅហើយ។តែខ្ញុំនឹងពេញចិត្តទទួលការសុំទោសប្រសិនបើពួកគេផ្តល់ពិន្ទុត្រឡប់មកវិញ។
ក្រុមកាំភ្លើងធំArsenal បានត្រឹមស្មើជាមួយក្រុមលោក Thomas Frank ខណៈគ្រាប់បាល់វាយបកតាមស្មើរបស់ខ្សែប្រយុទ្ធអង់គ្លេសIvan Toney ត្រូវបានផ្តល់អោយទោះបី រកឃើញកំហុស Christian Norgaard ថាជាបាល់Offsideក៏ដោយ ។

Liverpool ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាអំពីកិច្ចព្រៀងកីឡាករ៦រូប ជាមួយនឹងក្លឹប Bournemouth ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Liverpool ចង់យកកីឡាករឆ្នើម៣រូប ដើម្បីវៃដូរជាមួយ Bournemouth សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹប Liverpool បានបង្ហាញអំពីចំណាប់អារម្មណ៍ចង់បានកីឡាករ៣រូបរបស់ Bournemounth មានដូចជាDean Huijsen, Milos Kerkez និង Milos Kerkez និង Antoine Semenyo ខណៈ Bournemounth បានបង្ហាញការចាបអារម្មណ៍របស់ពួកគេលើក្Caoimhin Kelleher, Harvey Elliott, និង Ben Doak ។ ដែលវាអាចនឹងក្លាយកិច្ចព្រមព្រៀងដោះដូររវវាងកីឡាករនិងកីឡាករតែម្តង។ Kelleher ដែលកំពុងសម្លឹងរកឱកាសក្នុងបង្ហាញខ្លួននោះអាចជាមានភាគរយខ្ពស់ជាងគេបំផុតក្នុងកិច្ចព្រមព្រៀងនេះ ខណៈតម្លៃខ្លួនរបស់គេបច្ចុប្បន្នមានតម្លៃ២០លានផោន ទន្ទឹមនឹងគ្នានេះ Elliott ហាក់បីចង់នៅ Liverpool បន្តដែលចង់ព្យាយាមក្នុងដណ្តើមកន្លែងរបស់ខ្លួនមកវិញ៕



