• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Arsenal សម្លឹងចង់ឈ្នះ Man City ជាលើកដំបូងដើម្បីបន្តកាន់កាប់កំពូលតារាង
    Soccer 1 month ago 192 Views

    លោក Mikel Arteta និងត្រូវបើកទ្វារកីឡាដ្ឋាន Emirates ដើម្បីស្វាគមន៏ក្រុម Man City ក្នុងការប្រកួតក្រខណ្ឌ Premier League នៅវេលាម៉ោង ២:៣០ នាទីរំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏។វាជាការប្រកួតរវាងក្រុមកំពូលតារាង និង ក្រុមការពារតំណែងជើងឯក ដែលជាជំនួបរវាងអតីតគ្រូជំនួយ និង គ្រូបង្គោលខណៈម្ចាស់ផ្ទះArsenal សម្លឹងចង់បញ្ជៀសការប្រកួតដែលមិនឈ្នះសោះ ជាលើកទីបីជាប់ៗគ្នា រីឯMan.City និងមានឪកាសឡើងមកឈរនៅទីកំពូលតារាងប្រសិនពួកគេទទួលជ័យជំនះសម្រាប់ការប្រកួតនេះ។

    ១.សម្រាប់៦ប្រកួតចុងក្រោយសម្រាប់Arsenal គឺឈ្នះ៣ស្មើ២និងចាញ់១ នៅក្របខណ្ឌ Premier Lague ហើយការប្រកួតចុងក្រោយគឺស្មើ១ទល់និង១Brentford។ រីឯMan.City គឺឈ្នះ៤និងស្មើ២ដងនិងការប្រកួតចុងក្រោយគឺផ្តួលក្រុមភ្ញៀវក្នុងលទ្ធផល៣ទល់និង១។



    ២.ប្រវត្តិធ្លាប់ជួបគ្នាក្នុងជំនួប៥ប្រកួតចុងក្រោយគឺArsenal មិនដែលឈ្នះMan.City ហើយក្នុងទឹកដី៤ដងចុងក្រោយគឺចាញ់ទាំង៤លើកមិនដែលស្មើ។

    ៣.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនឹងដាក់អោយចូលលេង ៖

    Ramsdale;White,Saliba,Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus

    ៤.ជម្រើស១១នាក់ដំបូងសម្រាប់ Man. City អាចនឹងដាក់អោយចូលលេង ៖

    Ederson; Lewis, Dias, Laporte, Ake; De Bruyne, Rodri, Gundogan; Mahrez, Haaland, Grealish

    លទ្ធផលទស្សន៍ទាយ Arsenal ១:១ Man.City