• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    ព្យាករណ៍ និងទស្សន៍ទាយការប្រកួតរវាង PSG និង Bayern Munich
    Soccer 1 month ago 162 Views

    ម្ចាស់ជើងឯកបារាំង Paris Saint-Germain និង អាឡឺម៉ង់ Bayern Munich នឹងត្រូវជួបគ្នានៅក្នុងការប្រកួតពានរង្វាន់ Champions League នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធស្អែកនេះ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៅកីឡាដ្ឋាន Parc des Princes។សម្រាប់PSG មានបំណងចង់ឈ្នះពានកំពូលទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់ឆ្នាំ២០២៣ខណៈក្រុម Bavarians មានក្តីសុបិនចង់ក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបជាលើកទីប្រាំពីរផងដែរ។

    ក្រុមម្ចាស់ផ្ទះមានប្រវត្តិឈ្នះ ចំនួនប្រាំមួយលើកចុងក្រោយនៅក្របខណ្ឌ Champion League ហើយសម្រាប់នៅទឹកដី Parc des Princes ពួកគេចាញ់តែមួយលើកគត់ក្នុងចំណោមការប្រកួតក្នុងផ្ទះទាំង៦គឺចាញ់Bayern Munich ១ទល់និង០ពេលពួកគេទំាង ជួបគ្នាចុងក្រោយក្នុងខែមេសា ឆ្នាំ ២០២១។

    ១.សម្រាប់ការប្រកួតនៅក្របខណ្ដ Ligue-១ ក្រុមលោក Galtier ធ្វើមិនសូវបានល្អទេដោយ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ១និងចាញ់២។ រីឯការប្រកួតនៅក្របខណ្ឌ Champion League វិញ គឺធ្វើបានល្អដោយស្មើ២ឈ្នះ៤ សម្រាប់ការប្រកួត ៦លើកចុងក្រោយ។

    ២.រីឯក្រុមBayern Munich វិញគឺធ្វើបានល្អដោយមិនដែលចាញ់សម្រាប់៦ប្រកួតចុងក្រោយគឺស្មើ៣ និង ឈ្នះ៣រីឯការប្រកួត៦លើកឈ្នះទាំង៦ដងនៅក្របខណ្ឌ Champion League ។

    ៣.ប្រវត្តិជួបគ្នា១១លើកPSG ឈ្នះ៦ ខណៈBayern Munich ឈ្នះ៥ និង មិនដែលស្មើទេ។



    ៤.សមាសភាពកីឡាករPSGនិងអាចចូលលេងជម្រើស១១នាក់ដំបូង

    Donnarumma; Hakimi, Marquinhos, Ramos; Mendes; Ruiz, Pereira, Verratti; Soler, Neymar, Messi

    ៥.សមាសភាពកីឡាករBayern Munichនិងអាចចូលលេងជម្រើស១១នាក់ដំបូង

    Sommer; Cancelo, De Ligt, Upamecano, Davies; Kimmich, Goretzka, Sane, Musiala, Coman; Choupo-Moting

    ៦លទ្ធផលទស្សន៍ទាយ

    PSG ២:២ Bayern Munich