Pierre-Emerick Aubameyang បានពិភាក្សាជាមួយ Chelsea អំពីការវិលត្រលប់ទៅកាន់អតីតក្លឹប Barcelona ដោយលេងក្រោមការដឹកនាំរបស់លោក Xavi Hernandez ជាថ្មីម្តងទៀត កំលុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការលើកទីពីរក្នុងខែមករាកន្លងទៅ ផ្ទុយទៅវិញកិច្ចព្រមព្រៀងខ្ចីជើងរវាងក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ជាមួយក្លឹបនៅលីកកំពូលអាមេរិក Los Angeles FC សម្រាប់អតីតកាពីតែនក្រុមកាំភ្លើងធំ Arsenal រូបនេះទៅវិញ។
ដូច្នេះមកដល់ពេលនេះភាពស្រពេចស្រពិលនៅតែបន្តកើតមានសម្រាប់កីឡាករអន្តរជាតិហ្គាបុងក្នុងការផ្លាស់ទៅ MLS ឬ អេស្ប៉ាញខណៈ គោលដៅទៅកាន់អតីតក្លឹប Barcelona ត្រូវបានរារាំងដោយសារបញ្ហាស្ថេរភាពផ្នែកហិរញ្ញវត្តុ (Financial Fair Play) ស្របពេលសាម៉ីខ្លួននៅមានសុពលភាពកុងត្រារហូតដល់ឆ្នាំ២០២៤ផងដែរនោះ។
គួរបញ្ជាក់ថា Pierre-Emerick Aubameyang មិនមានឈ្មោះលេងក្នុងវគ្គជម្រុះក្នុងក្របខណ្ឌ Champions League ឡើយ ក្រោយពីគ្រូ បង្វឹកលោក Graham Potter បានសម្រេចបញ្ចូលឈ្មោះកីឡាករថ្មីចំនួនបីរូបមានដូចជា Joao Felix ដែលបានស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅក្របខណ្ឌ Premier League ពេលប្រកួតទល់នឹង West Ham ព្រមជាមួយកីឡាករ Mykhailo Mudryk និង Noni Madueke ជំនួសវិញ។
Sponsor By 88BoL



Latest News
- សម្តេច ហ៊ុន សែន សម្រេចប្រកាសអនុញ្ញាតិប្រជាជនចូលរួមទស្សនាព្រឹត្តិការណ៍ Sea Game ដោយឥតគិតថ្លៃ (មានវីដេអូ)
- លោក Arteta សារភាពចម្លងវិធីសាស្រ្តដឹកនាំពីគ្រូបង្វឹករូបនេះទើប Arsenal ឈរកំពូលតារាង
- អតីតគ្រូបង្វឹកអេស្បាញសោកស្តាយដែលដាក់កីឡាករ Barcelona រូបនេះក្នុងក្រុមជម្រើសជាតិ
- មកស្គាល់កីឡាករ ៤រូបនៅតែបន្តអាជីពបាល់ទាត់ក្រោយព្រឹត្តការណ៏ World Cup ២០០២
- Rashford ចេញមកបដិសេធដែលថា រូបគេចង់ទាមទារប្រាក់កម្រៃលើសគេនៅ Man Utd