

នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រដ៏ល្បីល្បាញរបស់អេស្បាញគឺ Marca កីឡាករJordi Albaបានបញ្ជាក់យ៉ាងច្បាស់ពីចម្លើយដែល ថារូបលោកចង់បន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ ២០២៥ ដែររឺទេ?

មិនបង្អង់យូរខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្បាញបានលើកឡើងថាៈ ពិតណាស់ ខ្ញុំយល់ថានៅមានសមត្ថភាព និងក្នុងកម្រិតលេងសម្រាប់ក្លឹបបានល្អនៅឡើយទេ។ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតហើយប្រសិនបើចាំបាច់ខ្ញុំចង់កាត់បន្ថយប្រាក់ខែរបស់ខ្ញុំ។ ព្រោះវាជាការសម្រេចចិត្តរបស់ក្លឹប ហើយខ្ញុំតែងតែជួយនៅពេលដែលពួកគេស្នើសុំឱ្យខ្ញុំធ្វើដូច្នេះ។ មានរឿងប្រឌិតជាច្រើនទាក់ទងនិងការកាត់ប្រាក់ខែនេះ ប៉ុន្តែអ្នកត្រូវតែទទួលយកវាព្រោះខ្ញុំតែងតែចង់ជួយក្លឹប។
កន្លងមកក៏មានការលើឡើងផងដែរថាក្លឹបយក្សកាតាឡាន់ព្យាយាមលក់ Alba ដោយសារតែរូបគេមានប្រាក់បៀវត្សរ៍ខ្ពស់ ប៉ុន្តែការពិតបានបង្ហាញថាគាត់( Jordi )ចង់បន្តនៅ Camp Nou ។ ប៉ុន្តែសម្រាប់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបច្ចុប្បន្នចូលលេងបានតែ១៤ប្រកួតក្នុងចំណោម១៩ប្រកួត) នៅរដូវកាលនេះដោយAssist បាន៦ដង។

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


