Close
Featured-Image
Jordi Alba ព្រមលះបង់រឿងមួយនេះជាថ្នូរបន្តលេងអោយBarcelona
ទំហំអក្សរ
តូច
ធំ

នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រដ៏ល្បីល្បាញរបស់អេស្បាញគឺ Marca កីឡាករJordi Albaបានបញ្ជាក់យ៉ាងច្បាស់ពីចម្លើយដែល ថារូបលោកចង់បន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ ២០២៥ ដែររឺទេ?

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

មិនបង្អង់យូរខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្បាញបានលើកឡើងថាៈ ពិតណាស់ ខ្ញុំយល់ថានៅមានសមត្ថភាព និងក្នុងកម្រិតលេង​សម្រាប់​ក្លឹបបានល្អនៅឡើយទេ។ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតហើយប្រសិនបើចាំបាច់ខ្ញុំចង់កាត់បន្ថយប្រាក់ខែរបស់ខ្ញុំ។ ព្រោះវាជាការ​សម្រេច​​ចិត្តរបស់ក្លឹប ហើយខ្ញុំតែងតែជួយនៅពេលដែលពួកគេស្នើសុំឱ្យខ្ញុំធ្វើដូច្នេះ។​ ​មានរឿងប្រឌិតជាច្រើនទាក់ទងនិងការកាត់​ប្រាក់ខែ​នេះ ប៉ុន្តែអ្នកត្រូវតែទទួលយកវាព្រោះខ្ញុំតែងតែចង់ជួយក្លឹប។

កន្លងមកក៏មានការលើឡើងផងដែរថាក្លឹបយក្សកាតាឡាន់ព្យាយាមលក់ Alba ដោយសារតែរូបគេមានប្រាក់បៀវត្សរ៍ខ្ពស់ ប៉ុន្តែការពិតបាន​បង្ហាញថាគាត់( Jordi )ចង់បន្តនៅ Camp Nou ។ ប៉ុន្តែសម្រាប់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបច្ចុប្បន្នចូល​លេងបានតែ១៤​ប្រកួតក្នុង​ចំណោម​១៩ប្រកួត) នៅរដូវកាលនេះដោយAssist បាន៦ដង។

Topics
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728