Close
Sponsor ads Featured-Image
តើលោក Pep ឆ្លើយតបបែបណាជុំវិញស្ថានភាពក្លឹប Man City បច្ចុប្បន្ន
ទំហំអក្សរ
តូច
ធំ

បរទេស៖ ដូចយើងបានដឹងស្រាប់ហើយ បច្ចុប្បន្នក្លឹបមេឃខៀវ Manchester City កំពុងប្រឈមមុខនឹងក្របខណ្ឌ Premier League ចំពោះការបំពានច្បាប់ដល់ជាង១០០យ៉ាងតិចបំផុត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City's Pep Guardiola

ads

យ៉ាងណាមិញលោក Pep Guardiola មិនជាសូវមានការភ័យព្រួយអ្វីឡើយចំពោះដែលបានកើតឡើងនេះ ដោយក្នុងសន្និសិទ្ធិសារព័ត៍មានមុនពេលក្លឹប Man City ជួប Aston Villa ល្ងាចនេះ គាត់បានលើកឡើងថា: “ខ្ញុំមិនទៅណាទេ ខ្ញុំចង់នៅ Manchester City ច្រើនជាងពេលណាទាំងអស់ – ខ្ញុំប្រាកដអំពីរឿងនេះខ្លាំងណាស់។ Manchester City មិនបានកុហកខ្ញុំនោះទេ។ មើលអ្វីដែលបានកើតឡើងរវាងយើងជាមួយ UEFA បានបញ្ជាក់ថា យើងមិនបានធ្វើអ្វីខុសទេ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​គួរ​ទុក​ចិត្តក្លឹបរបស់​ខ្ញុំ? ក្រុមក្នុងក្របខ័ណ្ឌ Premier League ទាំង 19 នេះបានបង្កើតគំរូមួយ។ អ្វី​ដែល​ពួក​គេ [ក្លឹប PL គូ​ប្រជែង] បាន​ធ្វើ​មក​លើ​យើង សូម​ប្រយ័ត្ន​ចំពោះ​រឿង​នោះវិញ។ ក្លឹប​ជាច្រើន​អាច​ផ្តល់​យោបល់​បាន ហើយ​មាន​ក្លឹប​ជា​ច្រើន​ដែល​អាចនឹងត្រូវប្រឈមបានគេ​ចោទ​ប្រកាន់​ដូច​ជា​យើង​នៅពេលេនះ…។ ខ្ញុំជឿជាក់យ៉ាងពេញលេញថា ពួកយើងនឹងគ្មានកំហុសឡើយ ហើយ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត? តើយើងនឹងឈប់ឥឡូវនេះទេ? ចាប់​តាំង​ពី Abu Dhabi ចូល​កាន់​កាប់​ក្លឹប​មក វា​បាន​ក្លាយ​ទៅ​ជា​បែប​នេះរហូត។ រវាងក្រុម Premier League 19 ឬពាក្យរបស់អ្នកគាំទ្រខ្ញុំ ខ្ញុំពឹងផ្អែកលើពាក្យរបស់អ្នកគាំទ្ររបស់ខ្ញុំនៅ City។ Man City បានបង្ហាញថា យើងគ្មានកំហុសឡើយ ដូចករណីជាមួយ UEFA “

Topics
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728