Close
Sponsor ads Featured-Image
Chelsea ត្រៀមផ្តល់ប្រាក់ឈ្នួលក្រោយខ្សែប្រយុទ្ធរូបនេះផ្លាស់ទៅ Los Angeles FC
ទំហំអក្សរ
តូច
ធំ

ក្រុមតោខៀវ Chelsea បានត្រៀមខ្លួនរួចរាល់ក្នុងការបង់ថ្លៃប្រាក់ឈ្នួលប្រចាំសប្តាហ៏ចំនួន១៦,០០០០ផោន សម្រាប់ Pierre-Emerick Aubameyang នៅពេលសាម៉ីខ្លួនត្រៀមផ្លាស់ទៅលេងនៅលីកំពូលសហរដ្ឋអាមេរិកជាមួយក្លឹប Los Angeles FC ក្នុងលក្ខណ្ឌខ្ចីជើង ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

គួរបញ្ជាក់ថាខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងបានផ្លាស់ពីBarcelonaមក Chelsea កាលពីដើមរដូវកាលប៉ុន្តែពេលវេលាចូលលេងរបស់គាត់នៅ Stamford Bridge ហាក់ឈានជិតដល់ទីបញ្ចប់ហើយ។

Aubameyangកាន់តែខើចឪកាសចូលលេងក្រោយការមកដល់របស់កីឡាករចំណូលថ្មី Mykhaylo Mudryk, Noni Madueke, David Datro Fofana និង Joao Felix ជារួមទៅគឺរូបគេចូលលេងបាន៤ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Graham Potter។

បច្ចុប្បន្ន LAFC គឺជាម្ចាស់ជើងឯក MLS Cup ប៉ុន្តែបន្ទាប់ពីការចូលនិវត្តន៍របស់ Gareth Bale ពួកគេកំពុងស្វែងរកការពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេស្របពេលកិច្ចព្រមព្រៀងខ្ចីជើង ត្រូវបានស្នើជាមួយសុពលភាព រហូតដល់ខែកក្កដា ស្របពេល Aubameyang ក៏គ្រោងនឹងចាកចេញពី Chelsea ជាអចិន្ត្រៃយ៍ទោះបីជាមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ក៏ដោយ។

អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728