
លោក Rio Ferdinand បានជំរុញឱ្យខ្សែប្រយុទ្ធឆ្នើមជួរមុខរបស់ក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Harry Kane ត្រូវតែចាកចេញពីក្លឹបនេះឲ្យលឿន ប្រសិនជារូបគេចង់ឈ្នះពានក្នុងអាជីពបាល់ទាត់។
Kane បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំទើបតែបំបែកបង្កើតកំនត់ត្រាវីរបុរសក្លឹបគឺលោកJimmy Greaves ក្លាយជាអ្នកស៊ុតបញ្ជូលទីច្រើនបំផុតរបស់ក្លឹបបានកាលពីថ្ងៃ អាទិត្យក្រោយផ្តួល Man.City ក្នុងលទ្ធផល១ទល់និង០។ ហើយបើទោះបីជាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស រូបនេះ រកគ្រាប់បាល់បាន ២៦៧ គ្រាប់ប៉ុន្តែKaneនៅមិនទាន់ឈ្នះពានរង្វាន់ធំ ជាមួយក្លឹបកុមារភាពរបស់គាត់ នៅឡើយទេ ខណៈដែលសាម៉ីខ្លួនកំពុងពិចារណារពីអនាគតជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ដែលនៅមានសុពលភាពត្រឹមតែ ១៨ ខែទៀតប៉ុណ្ណោះ។
ចាប់អារម្មណ៍៖ ហ្វេនភ្ញាក់ផ្អើលបន្ទាប់ពី Messi ធ្វើរឿងមួយនេះដាក់ Ramos យប់មិញ (មានវីដេអូ)
កាពីតែនក្រុមតោកំណាចអង់គ្លេសរូបនេះកន្លងមកក៏ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹបគូប្រជែងMan.City កាលពី ១៨ ខែមុន ខណៈក្រុមលោកPep Guardiola បានកំនត់គោលដៅទី១សម្រាប់រូបគេ ប៉ុន្តែទីបំផុតវត្តមានរបស់ Erling Haaland បានបិទបញ្ចប់ការផ្លាស់ទៅកាន់ទឹកដីEtihad តែម្តង។

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



