• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Man Utd ផ្តួល Crystal ប៉ុន្តែបែរជាជួបរឿងខកចិត្តវិញ (មានវីដេអូ)
    Soccer 2 months ago 799 Views

    បរទេស៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United របស់លោក Erik Ten Hag បានយកឈ្នះក្លឹប Crystal Palace ដោយលទ្ធផល ២-១ នៅក្នុងក្របខណ្ឌ English Premier league ប៉ុន្តែរឿងដែលខកចិត្តនោះគឺពួកគេត្រូវបានបាត់ខ្សែបម្រើឆ្នើមដ៏សំខាន់គឺ Casemiro ដោយបានទទួលរងកាតក្រហម។

    Casemiro sent off for putting his hands around Will Hughes' neck in moment of madness

    ក្លឹប Man United បានធ្វើការនាំមុខក្រុម Crystal មុនដោយកីឡាករ Bruno Fernandes ពីការទាត់ប៉េណាល់ទី នៅនាទី ០៥ និងក្រោយមកនៅដើមតង់ទី២ ខ្សែប្រយុទ្ធឆ្នើមរបស់ Man Utd គឺ Marcus Rashford អាចទាត់បានមួយគ្រាប់ ដោយលេងសហការជាក្រុមបានយ​៉ាងល្អ​ ប៉ុន្តែក្រោយមកខ្សែបម្រើឆ្នើមរបស់ពួកគេគឺ Casemiro បានទទួលកាតក្រហមបន្ទាប់ពីមានការប៉ះទង្គិតគ្នារវាងកីឡាករពីក្រុមទាំងសងខាង ដោយអាជ្ញាបានឆែក VAR ទៅបានបង្ហាញថា Casemiro បានដាក់ដៃច្របាច់កទៅលើកីឡាកររបស់ Crystal គឺ Will Hughes។ បន្ទាប់ពីបាត់បង់សមាជិកម្នាក់បានធ្វើក្រុម Crystal Palace ហាក់ពីជាមានប្រៀបជាងលើក្រុម Man Utd ដោយពួកគេបានព្យាយាមសម្រុករហូតទាល់តែអាចរកបានមួយគ្រាប់វិញ ប៉ុន្តែយ៉ាងណាមិញ Man Utd បានបិទរហូតទាល់ចប់ការប្រកួត ដែលចុងក្រោយ Man Utd នៅតែអាចយកជ័យជម្នះលើការប្រកួតមួយនេះ។