គ្រូបង្វឹកក្លឹបយក្សកាតាឡាន់លោក Xavi Hernandez បានផ្តល់បទសម្ភាសន៏ថាអតីតមិត្តរួមក្រុម Andres Iniesta គឺជាកីឡាករដ៏មានទេពកោសល្យអស្ចារ្យបំផុតដែលខ្ញុំបានជួប នៅប្រវត្តិសាស្រ្តបាល់ទាត់អេស្ប៉ាញ ប៉ុន្តែបច្ចុប្បន្ននេះកីឡាករយុវជនគឺខ្សែបម្រើ-ប្រយុទ្ធ Pedriបានបង្ហាញសមត្ថភាព ដូចទៅនិងរៀមច្បងរូបនេះខ្លាំងណាស់ ។
គួររំលឹកថាIniesta បានសាងកេរ្ត៏ឈ្មោះ សម្រាប់ក្លឹប និងប្រទេសយ៉ាងច្រើនពិសេសគឺជាវីរបុរសដែលបានជួយអោយអេស្បាញលើកពានWorld Cup ២០១០ ។មួយវិញទៀតទោះបីមានវ័យ៣៨ឆ្នាំ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះនៅតែលេង និងមានកុងត្រានៅលីកកំពូលជប៉ុនជាមួយVisel Kobe រហូតដល់ឆ្នាំ២០២៤ឯណោះ។
សម្រាប់ Pedri បច្ចុប្បន្នមានវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះប៉ុន្តែកីឡាកររូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតធំៗសម្រាប់អេស្បាញដូចជា World Cup ២០២២និង Euros ២០២០ ហើយបច្ចុប្បន្នកំពុងបន្តកេរដំណែលសម្រាប់ Iniesta ដោយពាក់ស្លាកអាវលេខ ៨ស្របពេល អតីតយុវជនក្លឹប Las Palmas មានតម្លៃខ្លួនលើទីផ្សារដល់ទៅ១០០លានយូរ៉ូយោងគេហទំព័រ Transfermarktបានចុះផ្សាយ។
Sponsor By 88BoL



Latest News
- ក្លឹបយក្សអង់គ្លេសបីប្រជែងនាំយកខ្សែបម្រើ Chelsea ខណៈ Liverpool កំពុងនាំមុខ
- ក្រូអាតផ្តួលម្ចាស់ផ្ទះតួគីវគ្គជម្រុះ Euro ២០២៤ ក្រោយព្រឹត្តការណ៏រញ្ជួយផែនដី (មានវីដេអូ)
- Messi ក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយធ្វើបាន Hat-trick ពេលផ្តួលខ្យូរ៉ាខាវ ៧:0 (មានវីដេអូ)
- De Bruyne ជួយបែលហ្សិកផ្តួលម្ចាស់ផ្ទះ Euro ២០២៤ អាឡឺម៉ង់ក្នុងជំនួបមិត្តភាព (មានវីដេអូ)
- Mctominay រកបាន២គ្រាប់ជួយស្កុតឡេនដ៏ផ្តួលអេស្បាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ (មានវីដេអូ)