

ការខកខានដោយធ្វើមិនបានសម្រេចឪកាសស៊ុតបាល់ពិន័យរកគ្រាប់បាល់បើកឆាកតែត្រូវអាជ្ញាកណ្តាលមិនអនុញ្ញាតិ និង បន្តគ្រាប់បាល់ទីពីរតែទាត់ប៉ះរបាទីបន្ថែមទៀត។ មានន័យថាគ្រាប់បាល់ដ៏ខកបំណងចំនួនពីរលើករបស់ខ្សែប្រយុទ្ធឆ្នើម Kilyan Mbappe មិនបានបញ្ចប់ត្រឹមនោះទេ ខ្សែប្រយុទ្ធជួរមុខរូបនេះត្រូវបានដកចេញពីការប្រកួតក្រោយជួបបញ្ហារបួសនៅត្រឹមនាទីទី ២១ នាទី ប៉ុន្តែទោះបីជាជួប រឿង បែបនេះក្រុមភ្ញៀវ PSGនៅតែមានឪកាសផ្តួលម្ចាស់ផ្ទះ Montpellierក្នុងលទ្ធផល៣ទល់និង១ ។

ដូច្នេះMbappe និងត្រូវសម្រាកព្យាបាលរបួសសរសៃពួរគឺមិនដល់មួយសប្តាហ៍ផង មុនពេល PSG និងត្រៀមប្រកួតវគ្គ១៦ជើងទី១ពានរង្វាន់ Champions League ដោយត្រូវជួបជាមួយBayern Munich។
ថ្លែងបន្ទាប់ពីការប្រកួត គ្រូបង្វឹកវ័យ៥៦ឆ្នាំសញ្ជាតិបារាំងលោក Christophe Galtier បានលើកឡើងថា: របួសសរសៃពួរជង្គង់គឺធ្ងន់ធ្ងរជាងបញ្ហាសាច់ដុំ។ខ្ញុំមិនបារម្ភពេកទេ វាជាស្នាមជាំ ឬរបួស យើងមិនទាន់ដឹងនៅឡើយ។ ដូច្នេះយើងមិនចង់ប្រថុយប្រថានដោយដាក់កីឡាករលេងសម្រាប់កាលវិភាគប្រកួតដ៏មមាញឹកបែបនេះដែរ ប៉ុន្តែវាហាក់ដូចជាមិនធ្ងន់ធ្ងរនោះឡើយ។

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ចឹងបានចាញ់! គ្រូបង្វឹក Real Madrid ឆ្លើយតបជុំវិញដាក់កីឡាករឆ្នើមរូបនេះបម្រុង(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


