

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Chelsea គឺ Hakim Ziyech បានបង្ហាញការខកចិត្ត និងបានឆាតទៅកាន់ម្ចាស់ក្លឹបដោយផ្ទាល់ បន្ទាប់ពីការផ្ទេររបស់គេទៅកាន់ក្លឹប PSG ត្រូវបានបរាជ័យ បើទោះបីជារូបគេបានធ្វើតេស្តសុខភាពរួចរាល់ក៏ដោយ។ Ziyech ត្រូវបានរំពឹងថា នឹងចាកចេញពី ទឹកដីអង់គ្លេស ដោយចូលរួមជាមួយ PSG នៅថ្ងៃបិទទីផ្សារ ដោយរដូវកាលនេះរូបគេទើបបង្ហាញខ្លួនបាន៤ដងប៉ុណ្ណោះក្នុងជម្រើស១១នាក់ដំបូង។

ក្លឹប Newcastle United និង Everton សុខចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះអំឡុងទីផ្សារខែមករា ប៉ុន្តែក្រោយមកស្រាប់តែ PSG ក៏បានចូលរួមប្រជែងយករូបគេផងដែរ និងបានដាក់សំណើរលើតុភ្លាមៗ ក្នុងលក្ខខណ្ឌខ្ចីជើង។ ប៉ុន្តែការផ្ទេរមួយនេះត្រូវបានបរាជ័យដោយសារតែការផ្ទេរឯកសារមានការច្របូកច្របលដោយសំណាក់ក្នុងការងាររបស់ Chelsea ដោយបានបញ្ជូនឯកសារខុសដល់ទៅ៣លើកឯណោះ។
ហើយបើយោងទៅតាម SkySport បានឲ្យដឹងថា Ziyech មានការខកចិត្តជាខ្លាំង រួចរូបគេក៏បានឆាតទៅកាន់ម្ចាស់ក្លឹបដោយផ្ទាល់ ដោយបានស្នើសុំឲ្យគាត់ព្យាយាមដោះស្រាយការផ្ទេរមួយនេះម្តងទៀត ប៉ុន្តែទោះបីជាយ៉ាងណាអ្វីៗ ត្រូវបានបិទបញ្ចប់ត្រឹមយប់ថ្ងៃអង្គារ ដែលជាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]



