
បរទេស៖ ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ Erling Haaland ទៅចូលរួមជាមួយ Manchester City ជាជាង Real Madrid ត្រូវបានបង្ហាញ។ នៅពេលដែលតារាឆ្នើមរបស់ន័រវេស Haaland រូបនេះបានសម្រេចចិត្តចាកចេញពី Borussia Dortmund កាលពីរដូវក្តៅ មានក្លឹបជាច្រើននៅជុំវិញទ្វីបបានដេញថ្លៃដើម្បីទាក់ទាញខ្សែប្រយុទ្ធដ៏មុចស្រួចរូបនេះទៅរួបរួបក្លឹបរបស់ពួកគេ។
បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ វាត្រូវបានបញ្ជាក់ថា Haaland បានចុះហត្ថលេខាជាមួយនឹងក្លឹប City ដែលជាក្លឹបដែលឪពុករបស់គាត់ធ្លាបប្រកបអាជីព។ ឥឡូវនេះ ភ្នាក់ងាររបស់ Haaland គឺ Rafaela Pimienta បានរៀបរាប់ពីហេតុផលដែលនៅពីក្រោយការផ្ទេររបស់ Haaland ទៅកាន់កីឡដ្ឋាន Etihad ជំនួសឱ្យការចុះហត្ថលេខាសម្រាប់ក្លឹបយក្សអេស្ប៉ាញ La Liga គឺ Real Madrid ។
Pimienta បានប្រាប់ Diario AS ថា «គាត់មកពីគ្រួសារបាល់ទាត់ដែលអ្នកស្គាល់។ ឪពុករបស់គាត់ ធ្លាប់ប្រកដអាជីពនៅទីនោះម្តងហើយ អ្នកក៏បានដឹងអំពីវា ដូច្នេះគាត់ធំឡើងនៅជុំវិញទីនោះ ហើយអ្នកក៏ធ្លាប់បានឃើញរូបថតគាត់នៅក្មេង ជាមួយនឹងអាវ Manchester City ផងដែរ។ ដូច្នេះខ្ញុំគិតថា វាជារឿងផ្ទាល់ខ្លួនរបស់គាត់ ហើយម្យ៉ាងទៀតខ្ញុំគិតថាគាត់ក៏ចង់ទទួលបានបទពិសោធន៍នៅ Premier League ផងដែរ»។

(ប្រេស៊ីល)៖ គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានព្រមព្រៀងក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល រហូតដល់ឆ្នាំ២០២៦ ពោលគឺក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ មុនពេលចាកចេញពី Real Madrid លោក Ancelotti បានឈ្នះពានរង្វាន់ធំៗប្រចាំទ្វីបអឺរ៉ុប UEFA Champions League ២លើក ពីការវិលត្រលប់ទៅដឹកនាំអធិរាជសជាលើកទី២ ពោលគឺក្នុងឆ្នាំ២០២២ និងចុងក្រោយឆ្នាំ២០២៤ មុនពេលក្រុមការពារតំណែងជើងឯក La Liga ហាលអាវត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងរបស់កាំភ្លើងធំ Arsenal នារដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! គ្រូ Real សម្រេចចុះកុងត្រាដឹកនាំជម្រើសជាតិប្រេស៊ីល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គ្រូបង្វឹកដែលមានបទពិសោធន៍ដ៏ច្រើនរូបនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការទន្ទឹងរង់ចាំពាន World Cup ក្នុងរយៈពេល ២៤ឆ្នាំ ពោលគឺចាប់តាំងពីពួកគេបានឈ្នះចុងក្រោយកាលឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង […]



