គ្រូបង្វឹក Paris Saint-Germain លោក Christophe Galtier បានបដិសេធថា ការដាក់អោយកីឡាករឆ្នើម៣រូបមាន Lionel Messi, Kylian Mbappe និង Neymar លេងក្នុងការប្រកួតរួមគ្នាគឺបានជះឥទ្ធិពលអវិជ្ជមានដល់តុល្យភាពរបស់ក្រុម ខណៈNeymar ត្រូវបានដកឈ្មោះចេញពីការប្រកួតពេលPSG ជួប Montpellierនៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ។
PSG បានលើកឡើងថា Neymar កំពុងមានបញ្ហាសាច់ដុំ ហើយបានទទួលការព្យាបាលនៅពេលគាត់អង្គុយហ្វឹកហាត់កាលពីថ្ងៃអង្គារ ខណៈដែលមិត្តរួមក្រុមMessi និង Mbappe កំពុងត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅភាគខាងត្បូង បន្ទាប់ពីលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យនៅផ្ទះជាមួយ Reims ក្នុងការប្រកួត Ligue ១។គួររំលឹកថា PSG បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួនបួនក្នុងខែនេះ ប៉ុន្តែ Galtier បានច្រានចោលការលើកឡើងថាវត្តមានរបស់ Neymar, Mbappe និង Messi កំពុងធ្វើឱ្យប៉ះពាល់ដល់ស្ថិ រភាពរបស់ក្រុម។
លោក Galtier បន្ថែមថាៈ យើងមានកីឡាករប្រយុទ្ធខ្លាំងមិនគួរឱ្យជឿចំនួនបីរូបនេះ ដោយរកបាន ៥៥ គ្រាប់ និង ចែកបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣៤ ដងចាប់តាំងពីដើមរដូវកាលមក។ ការនិយាយថា យើងត្រូវទុកកីឡាករមួយក្នុងចំណោមពួកគេមិនអោយលេងដើម្បីឱ្យមានតុល្យភាពគឺជាកំហុសរបស់យើង។ ខ្ញុំអាចនិយាយថាពួកគេទាំងបីគឺរឹងមាំ ។
PSG និងត្រូវប្រឈមអវត្តមានNeymar៦ ប្រកួតក្នុងរយៈពេល ១៩ ថ្ងៃរួមទាំងជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Bayern Munich នៅថ្ងៃទី ១៤ ខែកុម្ភៈ។
Sponsor By 88BoL



Latest News
- ក្លឹបយក្សអង់គ្លេសបីប្រជែងនាំយកខ្សែបម្រើ Chelsea ខណៈ Liverpool កំពុងនាំមុខ
- ក្រូអាតផ្តួលម្ចាស់ផ្ទះតួគីវគ្គជម្រុះ Euro ២០២៤ ក្រោយព្រឹត្តការណ៏រញ្ជួយផែនដី (មានវីដេអូ)
- Messi ក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយធ្វើបាន Hat-trick ពេលផ្តួលខ្យូរ៉ាខាវ ៧:0 (មានវីដេអូ)
- De Bruyne ជួយបែលហ្សិកផ្តួលម្ចាស់ផ្ទះ Euro ២០២៤ អាឡឺម៉ង់ក្នុងជំនួបមិត្តភាព (មានវីដេអូ)
- Mctominay រកបាន២គ្រាប់ជួយស្កុតឡេនដ៏ផ្តួលអេស្បាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ (មានវីដេអូ)