Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងកំនត់ត្រាតម្លៃ ១២១ លានអឺរ៉ូ(១០៧លានផោន សម្រាប់ការផ្ទេរយកខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ពីក្លឹបយក្សBenficaមករួមក្រុមនៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរកីឡាករលើកទីពីរនាថ្ងៃទី៣១មករា២០២៣នេះ ។ មានន័យថាកិច្ចព្រមព្រៀងខាងលើនេះបានបំបែកកំនត់ត្រាផ្ទេរថ្លៃបំផុតនៅលីកកំពូលអង់គ្លេសខណៈMan.City ធ្លាប់កាន់កាប់កំនត់ត្រាចាយលុយច្រើនបំផុតដល់ទៅ ១០០លានផោនផ្ទេរយក Jack Grealish ពីAston Villa មកកាន់កីឡាដ្ឋានEtihad ក្នុងឆ្នាំ២០២១។
សមាជិកជ័យលាភីWorld Cup ២០២២របស់ក្រុមជម្រើសជាតិអាហ្សង់ទីន Fernandez បានផ្លាស់ពីRiver Plate មកចូលរួមជាមួយ Benfica ក្នុងតម្លៃត្រឹមតែ ១០ លានផោនក្នុងខែសីហាឆ្នាំមុននោះ ក៏បានជាប់ឈ្មោះជាកីឡាករឆ្នើមវ័យក្មេងល្អបំផុតសម្រាប់ព្រឹត្តការណ៏ World Cup ២០២២នៅប្រទេសកាតា។
មានន័យថាការមកដល់របស់ខ្សែបម្រើវ័យ ២២ ឆ្នាំបានធ្វើអោយការចំាយរបស់ពួកគេក្នុងខែមករាកើនទឹកប្រាក់ដល់ទៅ២៨៨ លានផោន ក្រោមការដឹកនាំរបស់ម្ចាស់ក្លឹបជាមហាសេដ្ឋីជនជាតិអាមេរិកលោក Todd Boehly ខណៈការចំណាយសរុបរបស់ពួកគេកើនដល់ ៥៥០ លានផោនហើយលើការនាំយកកីឡាករថ្មី ១៧រូបមករួមក្រុមនោះ ។តម្លៃខ្លួនFernandez បានតាមស្មើកំនត់ត្រាកីឡាករខ្សែប្រយុទ្ធបារាំង Antoine Griezmann នៅពេលដែលរូបគេបានបញ្ចប់ ការផ្ទេរពីAt.Madrid ទៅកាន់ក្លឹបយក្សកាតាឡាន់ក្នុងតម្លៃ១២០អឺរ៉ុបក្នុងឆ្នាំ ២០១៩ផងដែរ។
Sponsor By 88BoL



Latest News
- ក្លឹបយក្សអង់គ្លេសបីប្រជែងនាំយកខ្សែបម្រើ Chelsea ខណៈ Liverpool កំពុងនាំមុខ
- ក្រូអាតផ្តួលម្ចាស់ផ្ទះតួគីវគ្គជម្រុះ Euro ២០២៤ ក្រោយព្រឹត្តការណ៏រញ្ជួយផែនដី (មានវីដេអូ)
- Messi ក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយធ្វើបាន Hat-trick ពេលផ្តួលខ្យូរ៉ាខាវ ៧:0 (មានវីដេអូ)
- De Bruyne ជួយបែលហ្សិកផ្តួលម្ចាស់ផ្ទះ Euro ២០២៤ អាឡឺម៉ង់ក្នុងជំនួបមិត្តភាព (មានវីដេអូ)
- Mctominay រកបាន២គ្រាប់ជួយស្កុតឡេនដ៏ផ្តួលអេស្បាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ (មានវីដេអូ)