Close
Sponsor ads Featured-Image
Real Madrid សម្លឹងឃើញអតីតគ្រូបង្វឹក PSG មកដឹកនាំប្រសិនបញ្ចប់រដូវកាលគ្មានឈ្នះពានអ្វីសោះ
ទំហំអក្សរ
តូច
ធំ

គេហទំព័រ SPORT បានចុះផ្សាយថាប្រសិន Real Madrid បញ្ចប់រដូវកាល២០២២-២០២៣ ដោយគ្មានឈ្នះពានរង្វាន់អ្វីមួយសោះនោះ ប្រធានក្លឹបលោក Florentino Perez នឹងសម្រេចចិត្តស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំក្រុមហើយ។មានន័យប្រសិនអ្នកចាត់ការទៅទូបច្ចុប្បន្នលោក Carlo Ancelotti បរាជ័យក្នុងការនាំក្រុមអធិរាជសឈ្នះពាននោះពួកគេនិងពិចារណាលើការផ្ទេរដ៏មានសក្តានុពលក្នុងការនាំយកអតីតអ្នកចាត់ការ Paris Saint-Germain លោក Mauricio Pochettino មកកាន់ទឹកដី Sangiago Bernabeu ជំនួសវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អតីតអ្នកចាត់ការ Tottenham រូបនេះត្រូវបានចាត់ទុកជាជម្រើសបេក្ខភាពដ៏សំខាន់ជាមួយសមត្ថភាពរបស់លោកកន្លងមកដោយមានបទពិសោធន៏ ធ្លាប់ដឹកនាំក្រុមEspanyol បានជាង២០០ប្រកួតកន្លងមកនៅក្របខណ្ឌ La Liga នៅចន្លោះឆ្នាំ២០០៩-២០១២ មុនពេលផ្លាស់ទៅដឹកនាំSouthampton នៅឆ្នាំ២០១៣។

បច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង La Liga ដោយមានគម្លាត ៥ ពិន្ទុប៉ុណ្ណោះតាមពីក្រោយគូប្រជែង Barcelona ខណៈការបរាជ័យចាញ់របស់ Real Madrid ទល់នឹងគូប្រជែងចាស់វស្សារបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Supercopa de Espana បានធ្វើអោយតំណែងគ្រូបង្វឹកអ៊ីតាលីកំពុងរងសម្ពាធឡើងកំដៅជាខ្លាំង។
Link:

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728