

ខ្សែការពារ Joao Cancelo របស់ក្រុម Man. City ត្រៀមធ្វើការចាកចេញពីទឹកដីEitihad ទៅកាន់កីឡាដ្ឋានAllianz Arenaរបស់ក្រុម Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងនៅពេលទីផ្សារដោះដូរកីឡាករនិងបិទបញ្ចប់នៅថ្ងៃចុងក្រោយនាខែមករានេះ បន្ទាប់ពីទំនាក់ទំនងជាមួយគ្រូបង្វឹកលោក Pep Guardiola ឈានដល់ផ្លូវបែកបាក់។

អ្វីដែលជាការកត់សម្គាល់នោះគឺអាចមកពីបញ្ហាមិនគោរពវិន័យបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ ខណៈគ្រូបង្វឹកអេស្បាញកន្លងមកមិនដែលមានភាពខ្លាចរអារក្នុងការដាក់វិន័យដល់កូនក្រុមរបស់ខ្លួនដូចដែលរូបលោកបានធ្វើជាអំឡុងពេលដឹកនាំ ឯក្លឹប Barcelona និង Bayern Munich កន្លងមកដើម្បីទទួលបានលទ្ធផលជោគជ័យនោះ។
ប៉ុន្តែទោះយ៉ាងណាក្រោយធ្លាប់បង្វឹក្លឹបធំៗបីនៅលើពិភពលោកនាពេលកន្លងមកនេះមានកីឡាករតែម្នាក់គត់ដែលលោក Pep Guardiola បានបង្ហាញសកម្មភាព និង ឥរិយាបថថាកីឡាករឆ្នើមរូបនេះមិនចាំបាច់ត្រូវគោរពនិង ស្តាប់សម្តីលោកពេកនោះទេ។ ដកស្រង់ពីគេហទំព័រអាឡឺម៉ង់ Bild លោក Guardiola បានលើកឡើងបញ្ហាមួយនេះថា: ឆ្នាំនេះ គ្រប់គ្នានឹងធ្វើតាមអ្វីដែលខ្ញុំចង់ឃើញនូវអ្វីដែលខ្ញុំចង់ឱ្យពួកគេធ្វើ។អ្វីៗនឹងទៅជាយ៉ាងណាបើពួកគេមិនស្តាប់បង្គាប់។ ទោះយ៉ាងណាមានកីឡាករតែម្នាក់នៅលើពិភពលោកដែលមិនចាំបាច់ធ្វើតាមការបញ្ជារបស់ខ្ញុំហើយនោះគឺLionel Messi។

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



