

បរទេស៖ កំពូលខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ផ្នែកបុរសដោយបានផ្តួលគូប្រជែងដ៏កៀកកិតនោះគឺ Karim Benzema ខណៈខ្សែប្រយុទ្ធឆ្នើមអន្តរជាតិបារាំង Kylian Mbappe ក៏ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តការណ៏នេះផងដែរ។

គួរបញ្ជាក់ថាពានរង្វាន់កិត្តិយសផ្ទាល់ខ្លួនមួយនេះត្រូវបានផ្តល់ទៅឱ្យកីឡាករបាល់ទាត់ដែលធ្វើបានល្អបំផុតគិតចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២ ខណៈការវាយតម្លៃនិងត្រូវយកមកដាក់ពិន្ទុសរុបដោយផ្អែកលើទម្រង់លេងឥរិយាបទរបស់កីឡាករ នៅលើទីលាន និង ក្រៅទីលាន ។ មានន័យថាការបោះឆ្នោតត្រូវបានឆ្លងកាត់ដោយសម្រេចពី តំណាងប្រព័ន្ធផ្សព្វផ្សាយ គ្រូបង្វឹកក្រុមជម្រើសជាតិ និងប្រធានក្រុមជម្រើសជាតិផងដែរ។ ក្រៅពីMessi កីឡាករអ្នកចាំទីក្រុមAston Villa គឺ Emiliano Martinez ក៏បានជាប់ជាកីឡាករអ្នកចាំទីល្អបំផុត ខណៈគ្រូបង្វឹកក្រុមជម្រើស ជាតិអាហ្សង់ទីនលោក Lionel Scaloni ក៏បានជាប់ជាគ្រូបង្វឹកល្អបំផុតដោយផ្តួលលោក Carlo Ancelloti ដែលជាអ្នកដឹកនាំ Real Madrid ។

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន ដែលប្រពៃណាស់សម្រាប់ពួកយើងដែលមានគាត់មករួមក្រុម។ វាពិតជាអស្ចារ្យមែនទែន»៕ ប្រភព៖ […]



