• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Real Betis អវត្តមានកីឡាករឆ្នើមពេញមួយរដូវកាលមុនជំនួបជាមួយ Man Utd
    Soccer 1 month ago 1976 Views

    ក្លឹប​អេស្ប៉ាញReal Betis ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា កីឡាករ Nabil Fekir និងត្រូវ​អវត្តមាន​ពេញ​មួយ​រដូវ​កាល​ក្រោយជួបបញ្ហារបួស ​ជង្គង់ខណៈកីឡាករអន្តរជាតិបារាំងវ័យ២៩ឆ្នាំ ត្រូវត្រៀមធ្វើការវះកាត់ បន្ទាប់ពីរងរបួសសរសៃពួរមុខ​ពេ​ល​ផ្តួល Elche ៣ទល់និង២ កាលពីថ្ងៃសុក្រ ។

    Nabil Fekir could join Xavi Hernandez's former side in January - Football  España

    Real Betis ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ កំពុងសម្លឹងចង់បានកៅអីលេងនៅក្របខ័ណ្ឌ Champions Leagueរដូវកាលថ្មី​និងត្រៀ​មប្រ​កួត​ក្របខណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយជាមួយ Man. United ផងដែរ។ Fekir បានដើរតួនាទីដ៏សំខាន់សម្រាប់ក្លឹបក្រោយផ្ទេរពី Lyon មកក្នុងឆ្នាំ ២០១៩ និងបានជួយក្រុមឈ្នះពាន Copa del Rey កាលពីរដូវកាលមុន។ទោះយ៉ាងណា Real Betis មានកីឡាករឆ្នើមម្នាក់ទៀតគឺ Sergio Canales កំពុងសម្រាកព្យាបាល​របួស សាច់ដុំ និងរំពឹងថាត្រៀមបង្ហាញខ្លួនធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃទី ៩ ខែមីនា​២០២៣​ខាង​មុខ​នេះ។