

បរទេស៖ អ្នកគាំទ្របាល់ទាត់ជាច្រើនបានបង្ហាញការមិនសប្បាយចិត្ត ចំពោះការរៀបចំរបស់ FIFA សម្រាប់កម្មវិធីប្រគល់ពានរង្វាន់កាលពីយប់មិញ ដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឈ្នះពាន FIFA Best Men’s Player, អ្នកចាំទី Emiliano Martinez បានឈ្នះពានជាអ្នកចាំទីល្អជាងគេ និងគ្រូបង្វឹកលោក Lionel Scaloni បានឈ្នះគ្រូបង្វឹកល្អជាងគេ ខណៈអ្នកគាំទ្រល្អជាងគេក៏ប្រគល់ជូនអាហ្សង់ទីនដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃកម្មវិធី អ្នកគាំទ្រមានអារម្មណ៍ថា Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ ត្រូវបានគេមិនគោរព បន្ទាប់ពីពួកគេបានបង្ហាញវីដេអូរបស់បុរស Al Nassr រូបនេះពេលដែលកំពុងអង្គុយនៅលើកៅអីបម្រុង។

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន កាលពីឆ្នាំ២០២១ក្រោយតាមទិញអតីតយុវជនក្លឹប Watford […]