
ខណៈក្រុមលេខ ៥ Newcastle និងក្រុមលេខ ៣ Man. United និងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃអាទិត្យ ក្រុមចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League គឺ Tottenham និងស្វាគមន៍ក្លឹបគូប្រជែងទីក្រុងឡុងដ៏ Chelsea សម្រាប់ការប្រកួត លីកកំពូលអង់គ្លេសនៅរាត្រីថ្ងៃអាទិត្យនេះផងដែរ។
Spurs កំពុងសម្លឹងចង់ឈ្នះការប្រកួតក្នុងផ្ទះ Premier League ៣លើកជាប់ៗគ្នាជានិងការរក្សាកំនត់ត្រា Clean Sheet ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក Chelsea បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១០ ខណៈក្រុមដែលដឹកនាំដោយលោក Graham Potter ដឹកនាំឈ្នះតែបីលើកប៉ុណ្ណោះពីការប្រកួត ១៦ លើកចុងក្រោយ និងស៊ុតបញ្ចូលទីត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ៩ លើកចុងក្រោយ។
១.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់សម្រាប់ Tottenham
Forster; Romero, Dier, Lenglet; Emerson, Skipp, Hojbjerg, Davies; Kulusevski, Kane, Son
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់សម្រាប់ Chelsea
Kepa; James, Silva, Badiashile, Chilwell; Kovacic, Fernandez; Mudryk, Felix, Sterling; Havertz
៤.៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់Tottenham គឺឈ្នះ៣ និង ចាញ់៣
៥.៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់Chelsea គឺស្មើ៣ឈ្នះ១ចាញ់២
៦.ប្រវត្តិធ្លាប់ជួបគ្នា
Chelsea មិនស្គាល់ចាញ់សោះក្នុងការប្រកួត ១៤ លើកចុងក្រោយទល់នឹង Tottenham គ្រប់ការប្រកួតទាំងអស់ដែលក្នុងនោះChelsea បានរក្សា Clean Sheet ក្នុង ៥ ប្រកួតក្រៅដី ៦លើកចុងក្រោយរបស់ពួកគេទល់នឹង Tottenham ក្នុងគ្រប់ការប្រកួតទាំងអស់ ផងដែរ។
៤.លទ្ធផលទស្សន៍ទាយ Tottenham ១: ១ Chelsea ។

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



