• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    គ្រូ Chelsea បង្ហើបថា មានគេគំរាមសម្លាប់លោក និងក្រុមគ្រួសារ
    Soccer 1 month ago 165 Views

    លោក Graham Potter ដែលជាអ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ក្លឹបតោខៀវ Chelsea បានបង្ហើបថា គាត់និងក្រុមគ្រួសារបានទទួលសារអំពីការគំរាមសម្លាប់អំឡុងពេលដែលដ៏អាក្រក់នៅក្លឹប Chelsea នាពេលបច្ចុប្បន្ននេះ។ បុរសវ័យ៤៧ឆ្នាំរូបនេះបានដឹកនាំក្លឹប Chelsea មិនបានទទួលលទ្ធផលល្អឡើយ តាំងពីចូលកាន់តំណែងមក បន្ទាប់ពីលោក Thomas Tuchel ដែលត្រូវបានក្លឹបបញ្ចប់តំណែង។

    Graham Potter has received sickening messages during Chelsea's poor run

    ទោះបីជាយ៉ាងណាក៏ដោយលោក Todd Boehly ដែលជាម្ចាស់ក្លឹបបច្ចុ​ប្បន្ននៅតែមានជំនឿជឿជាក់យ៉ាងខ្លាំងលើលោក Potter ដោយគាត់បានផ្តល់ទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់រូបលោកចាយកាលពីទីផ្សារដោះដូរខែមករាកន្លងទៅ។ យ៉ាងណាមិញលោក Potter នៅតែមិនទាន់អាចស្រោចស្រង់ក្លឹបមួយនេះបានល្អនៅឡើយ ដោយក្នុងសន្និសិទ្ធិសារព័ត៍មានកាលពីម្សិលមិញរូបលោកបានចេញមកបង្ហើបថា ខ្លួន និងក្រុមគ្រួសារបានទទួលរងការគំរាមកំហែងពីអ្នកគាំទ្រ Chelsea។ លោក Potter បាននិយាយប្រាប់ Skysport ថា: “ទោះបីជាខ្ញុំទទួលបានការគាំទ្រមែន ប៉ុន្តែខ្ញុំក៏មិនទទួលសារល្អផងដែរ ដែលសារទាំងអស់នោះគឺចង់ឃើញខ្ញុំ និងក្រុមគ្រួសារទាំងមូលស្លាប់។ ដែលវាគឺមិនអាចទទួលយកបានឡើយ”