Close
Sponsor ads Featured-Image
Man Utd ស្រេកឃ្លានជ័យជំនះលើកដំបូងក្រោយមិនដែលឈ្នះ Barcelona ៥ជំនួបចុងក្រោយ
ទំហំអក្សរ
តូច
ធំ

ការប្រកួតដ៏ជក់ចិត្តជើងទី ១ រវាងក្រុមទាំងពីរទោះបីជាបានត្រឹមលទ្ធផលស្មើគ្នា នៅទឹកដី Camp Nou ក៏ប៉ុន្តែការប្រកួតជើងទីពីរ Old Trafford នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះវេលាម៉ោង៣ទាបភ្លឺ ខណៈលទ្ធផលនិងកំណត់ថាតើក្រុមណានិងឈានទៅវគ្គជម្រុះបន្តពានរង្វាន់ Europa League រដូវកាលនេះ។ គួរបញ្ជាក់ថាក្រុមយក្សប្រចាំទ្វីបអឺរ៉ុបទាំងពីរធ្លាប់ជួបគ្នាចុងក្រោយកាលពី ១២ឆ្នាំមុននៅព្រឹត្តការណ៏Champion League ខណៈការប្រកួតនៅទឹកដី Old Trafford និងកាន់តែក្តៅគគុកបន្ទាប់ពីលោក Ten Hag ដឹកនាំក្រុមប្រកួតក្នុងផ្ទះលើកចុងក្រោយឈ្នះ ១៤ ដង និងស្មើតែ១លើកប៉ុណ្ណោះ ទោះយ៉ាងណា Real Sociedad និង Atletico Madrid គឺជាក្លឹបមកពីអេស្បាញ២ក្រុមដែលធ្លាប់ផ្តួលMan.Utdក្នុងផ្ទះកាលពី ឆ្នាំ ២០២២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


ads

Barcelona មានប្រវត្តិធ្វើដំណើរទៅកាន់ទឹកដី Old Trafford ដោយឈ្នះការប្រកួតក្រៅដី ២២ លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួត ខណៈMan United មានបំណងចង់ទទួលជ័យជម្នះលើកដំបូងក្រោយជំនួប៥ប្រកួតចុងក្រោយគឺមិនដែលឈ្នះគិត ចាប់តាំងពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ ២០០៧-២០០៨។



១.៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Europa League គឺMan.Utd ឈ្នះ៥ ស្មើ១ រីឯ ការប្រកួតចុងក្រោយសម្រាប់Barcelona គឺស្មើជាមួយMan.Utd។

២.ជម្រើស១១នាក់ដំបូងរបស់Man.Utd អាចនិងចូលលេង

De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Sabitzer; Sancho, Fernandes, Rashford; Weghorst

៣.ជម្រើស១១នាក់ដំបូងរបស់ Barcelona អាចនិងចូលលេងដំបូង

Ter Stegen; Kounde, Araujo, Alonso, Alba; De Jong, Busquets, Kessie; Raphinha, Lewandowski, Fati

៤.លទ្ធផលទស្សន៏ទាយ គឺMan.Utd ២:១ Barcelona



អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728