Close
Sponsor ads Featured-Image
Man.Utd ត្រៀមរួចរាល់ដើម្បីអោយកីឡាករជម្រើសដំបូង២រូបចាកចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ

Man United បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការអនុញ្ញាតឱ្យខ្សែការពារកណ្តាល Harry Maguire និងខ្សែបម្រើ Scott McTominay ចាកចេញពីក្លឹបនៅពេលបញ្ចប់រដូវកាល២០២២-២០២៣ ក្រោយពីអ្នកទាំងពីរបានបាត់បង់ឪកាសចូលលេងទៀងទាត់ការក្រោមដឹកនាំ របស់លោក Erik ten Hag នៅរដូវកាលនេះ។ប្រភពពី ​​talkSPORT បានបញ្ជាក់បន្ថែមថាកីឡាករទាំងពីរនឹង​មិន​ត្រូវ​អនុញ្ញាតិអោយចាក​ចេញ​កំលុងពេលទីផ្សារដោះដូរកីឡាករបានបើកដំណើរការជាលើកទីពីរនៅក្នុងខែមករា២០២៣​នេះ​ទេ ខណៈMan.United នៅមានឪកាសប្រជែងតំណែងក្រុមកំពូលទាំង​បួន(Top៤)នៅឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

មានន័យថាក្រោពីគ្រូបង្វឹកសញ្ជាតិហូឡង់បំពេញការចុះហត្ថលេខានាំយក Lisandro Martinez ពី Ajax និង Casemiro ពី Real Madrid វាជាមូលហេតុធំដែលបានធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ Maguire និង McTominay នៅក្នុងក្រុម។

សម្រាប់កីឡាករអន្តរជាតិអង់គ្លេស Maguire វ័យ ២៩ ឆ្នាំបានតស៊ូទ្រាំនឹងពេលវេលាដ៏លំបាកនៅ Manchester United ចាប់តាំងពីផ្ទេរពី Leicester City ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរកំណត់ត្រាខ្សែការពារថ្លៃបំផុតរបស់ពិភពលោក (៨៥ លានផោន) និងបង្ហាញខ្លួនជម្រើសដំបូងបានតែ៨ដងប៉ុណ្ណោះសម្រាប់រដូវកាលនេះ។ ទោះយ៉ាងណាប្រធានក្រុមបិសាចក្រហមមានឪកាសបង្ហាញខ្លួនសម្រាប់ការប្រកួតព្រឹត្តការណ៏ FIFA World Cup ២០២២សម្រាប់អង់គ្លេសដោយជួយអោយពួកគេឈានដល់វគ្គ៨ក្រុមចុងក្រោយ ។រីឯ McTominay កីឡាករសញ្ជាតិស្កុតឡេនវ័យ ២៦ ឆ្នាំបង្ហាញខ្លួនបាន២៤លើកស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងAssist បានតែ១លើកនិងចូលលេងបានបានត្រឹមតែ ១១ ដងប៉ុណ្ណោះ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន
featured image

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031