

Man United បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការអនុញ្ញាតឱ្យខ្សែការពារកណ្តាល Harry Maguire និងខ្សែបម្រើ Scott McTominay ចាកចេញពីក្លឹបនៅពេលបញ្ចប់រដូវកាល២០២២-២០២៣ ក្រោយពីអ្នកទាំងពីរបានបាត់បង់ឪកាសចូលលេងទៀងទាត់ការក្រោមដឹកនាំ របស់លោក Erik ten Hag នៅរដូវកាលនេះ។ប្រភពពី talkSPORT បានបញ្ជាក់បន្ថែមថាកីឡាករទាំងពីរនឹងមិនត្រូវអនុញ្ញាតិអោយចាកចេញកំលុងពេលទីផ្សារដោះដូរកីឡាករបានបើកដំណើរការជាលើកទីពីរនៅក្នុងខែមករា២០២៣នេះទេ ខណៈMan.United នៅមានឪកាសប្រជែងតំណែងក្រុមកំពូលទាំងបួន(Top៤)នៅឡើយ។

មានន័យថាក្រោពីគ្រូបង្វឹកសញ្ជាតិហូឡង់បំពេញការចុះហត្ថលេខានាំយក Lisandro Martinez ពី Ajax និង Casemiro ពី Real Madrid វាជាមូលហេតុធំដែលបានធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ Maguire និង McTominay នៅក្នុងក្រុម។
សម្រាប់កីឡាករអន្តរជាតិអង់គ្លេស Maguire វ័យ ២៩ ឆ្នាំបានតស៊ូទ្រាំនឹងពេលវេលាដ៏លំបាកនៅ Manchester United ចាប់តាំងពីផ្ទេរពី Leicester City ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរកំណត់ត្រាខ្សែការពារថ្លៃបំផុតរបស់ពិភពលោក (៨៥ លានផោន) និងបង្ហាញខ្លួនជម្រើសដំបូងបានតែ៨ដងប៉ុណ្ណោះសម្រាប់រដូវកាលនេះ។ ទោះយ៉ាងណាប្រធានក្រុមបិសាចក្រហមមានឪកាសបង្ហាញខ្លួនសម្រាប់ការប្រកួតព្រឹត្តការណ៏ FIFA World Cup ២០២២សម្រាប់អង់គ្លេសដោយជួយអោយពួកគេឈានដល់វគ្គ៨ក្រុមចុងក្រោយ ។រីឯ McTominay កីឡាករសញ្ជាតិស្កុតឡេនវ័យ ២៦ ឆ្នាំបង្ហាញខ្លួនបាន២៤លើកស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងAssist បានតែ១លើកនិងចូលលេងបានបានត្រឹមតែ ១១ ដងប៉ុណ្ណោះ។

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


