
Man. United ចាប់អារម្មណ៏ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធ Real Betisកីឡាករ Borja Iglesias ដែលកំពុងលេងនៅលីគកំពូលអេស្បាញ។ ទោះយ៉ាងណាក្រុមជើងឯកអង់គ្លេស២០សម័យត្រូវប្រឈមការប្រកួតប្រជែងពីសំណាក់ក្លឹប Everton Fulham, Brentford, និង Brighton ដែលជាក្លឹបរួមលីករបស់ខ្លួនផងដែរ។Borjaខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអេស្បាញរូបនេះបានបង្ហាញទម្រង់លេងល្អសម្រាប់ក្រុម Betis ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុង ១៦ប្រកួតនៅL Liga ហើយបានបញ្ចប់រដូវកាលចាស់ដោយរកបាន១៩ គ្រាប់ក្នុងការបង្ហាញខ្លួនគ្រប់ការប្រកួតចំនួន៥១លើក។
ទោះយ៉ាងណា ក្រោយពីការចាកចេញរបស់Cristaino Ronaldo កាលពីខែវិច្ឆិកាក្រុមលោក Erik ten Hag នៅតែមានបំណងចង់ ពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនបន្ថែមទៀត បើទោះបីជាទើបតែបញ្ចប់ការខ្ចីជើង Wout Weghorst មកកាន់ទឹកដី Old Trafford ពី Burnley ស្របពេលAnthony Martial នៅតែបន្តញាំញីដោយសាររបួស។
បើទោះបីជាឈានចូលដល់វ័យ៣០ឆ្នាំប៉ុន្តែ Real Betis ក៏ត្រៀមដាក់លក់ខ្សែប្រយុទ្ធជួរមុខរបស់ពួកគេប្រមាណជា៤០លានយូរ៉ូឯណោះ ។ដូច្នេះMan.Utdក៏និងពិចារណាលើវ័យរបស់Borja ស្របពេលដែលរូបគេនៅតែបង្ហាញសមត្ថភាពជាបន្តបន្ទាប់ថាគាត់អាចរកគ្រាប់បាល់បាននិងជាជម្រើសដ៏មានប្រយោជន៍សម្រាប់ដោះស្រាយបញ្ហាតំបន់ប្រយុទ្ធរបស់ក្រុមនៅពេលបច្ចុប្បន្ននេះ។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]


