អតីតខ្សែការពារក្រុមហង្សក្រហម Liverpool លោក Jose Enrique មិនជឿជាក់ថាខ្សែប្រយុទ្ធចំណូលថ្មី Cody Gakpo និងមានគុណភាព ឬសក្តានុពលណាមួយដើម្បីជួយក្លឹបក៏ដូចជាខ្លួនឯងអោយទទួលបានជោគជ័យនិងក្លាយជាកីឡាករលំដាប់ពិភពលោកសម្រាប់អតីតក្លឹបរបស់ខ្លួនមួយនេះឡើយ។
ការមានមតិលើកឡើងរបស់អតីតខ្សែការពារអន្តរជាតិអេស្បាញរូបនេះគឺបានកើតមានឡើងក្រោយពីGakpoខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះមិនបានបង្ហាញសមត្ថភាពលេចធ្លោគួរអោយចាប់អារម្មណ៏ពេលប្រកួតនៅទឹកដី AnfieldខណៈLiverpoolបានត្រឹមស្មើជាមួយគូប្រជែងChelsea ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៏ពោលគឺ ក្រោយចូលលេង៤លើកសម្រាប់Liverpoool(Premier League ២ដង និង FA Cup ពីរប្រកួត )កីឡាកររូបនេះមិនទាន់អាចរកគ្រាប់បាល់បាននោះទេ។
គួររំលឹកថាLiverpoolបានប្រជែងឈ្នះក្លឹបMan.Utddក្នុងការទិញយក Gakpo ពីក្លឹប PSV របស់ហូឡង់ក្នុងខែធ្នូ ក្នុងតម្លៃផ្តល់ជូនដំបូង ៣៥ លានផោន Man. United បន្ទាប់ពីGakpo បានស៊ុតបញ្ចូលទី ៩ គ្រាប់ និង Assists ១២ដងក្រោយបង្ហាញខ្លួនរដូវកាល២០២២-២០២៣សរុប១៤ដងដែលក្នុងនោះ បានស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ពីរគ្រាប់ក្រោយបង្ហាញខ្លួន៥ដងនៅ UEFA Europa League ផងដែរ។
Link:
Sponsor By 88BoL



Latest News
- Chelsea ត្រៀមបំបែកកំណត់ត្រាមួយ នៅថ្ងៃបិទទីផ្សារ
- Man City ដាក់ភ្នែកឃើញខ្សែការពាររូបនេះ ដើម្បីមកជំនួសតំណែង Joao Cancelo
- អ្នកគាំទ្រ Liverpool ជាច្រើននាក់ បង្ហាញអារម្មណ៍ឆ្អែតចិត្តយ៉ាងខ្លាំង ចង់អោយក្លឹបលក់កីឡាកររូបនេះចេញឲ្យឆាប់ៗ (មានវីដេអូ)
- Chelsea ត្រៀមចរចារទិញខ្សែបម្រើរូបនេះ ប្រសិនបើខកខាននាំយក Enzo Fernandez
- អ្នកគាំទ្រ Man City ដឹងថា ហេតុអី្វបានលោក Pep ហ៊ានឲ្យ Cancelo ចាកចេញ