Close
Featured-Image
Prediction:Liverpool អាចរកឃើញជ័យជំនះនៅឆ្នាំថ្មីពេលទទួលភ្ញៀវបាតតារាង Ipswich Town បានទេ?
ទំហំអក្សរ
តូច
ធំ

មានបំណងចង់ឈ្នះពានរង្វាន់ Premier League ក្នុងផ្ទះលើកដំបូងរបស់ពួកគេនៅឆ្នាំ ២០២៥នេះ ក្រុមហង្សក្រហម Liverpool និងត្រូវបើកទ្វារ              កីឡដ្ឋាន Anfield ដើម្បិទទួលស្វាគមន៍ក្រុម Ipswich Town នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១០យប់។ ៦ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះនៅក្របខណ្ឌ EPL មិនដែលចាញ់ពោលគឺឈ្នះ ៤ស្មើ២ឈរនៅលេខរៀងទី១ ខណៈក្រុមភ្ញៀវ Ipswich town បច្ចុប្បន្នឈរនៅលេខរៀងទី ១៨ដោយចាញ់៤ស្មើ១ឈ្នះ១ខណៈ២ប្រកួតចុងក្រោយមិនដែលឈ្នះនិងស្មើ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool vs Ipswich Town- Premier League: TV channel, prediction, team news and lineups
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Liverpool ឈ្នះ ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpool ផ្តួលម្ចាស់ផ្ទះ Ipswich Town ២ទល់និង០ នៅខែសីហា ២០២៤។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Liverpool
ទាំង Curtis Jones និង Ryan Gravenberch ត្រូវបានដកចេញនៅពាក់កណ្តាលតង់ពេល Liverpoolផ្តួលក្រុមបារាំង Lille នៅUCL។ គ្រូបង្វឹកលោក Slot បានបញ្ជាក់ថា Jones មិនអាចលេងបានសម្រាប់ការប្រកួតនេះទេ ប៉ុន្តែ Alexis Mac Allister រំពឹងថានឹងអាចត្រលប់មកជួយក្រុមវិញ ស្របពេល Slot ប្រាកដជាថាមិនមានវត្តមាន Diogo Jota (សាច់ដុំ) និង Joe Gomez (របួសសរសៃពួរ) សម្រាប់ចុងសប្តាហ៍។បន្ទាប់ពី Slot បានធ្វើការផ្លាស់ប្តូរមួយចំនួននៅពាក់កណ្តាលសប្តាហ៍ ក្រុមម្ចាស់ផ្ទះត្រៀមាក់ Cody Gakpo អាចនិងដើរតាមគន្លងរៀមច្បង Ruud van Nistelrooy និង Robin van Persie ដោយក្លាយជាកីឡាករហូឡង់ទី ៣ ដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតក្នុងផ្ទះ ៥ លើកជាប់ៗគ្នានៅ Premier League បានរឺយ៉ាងណា?
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Gravenberch, Mac Allister; Salah, Szoboszlai, Chiesa; Gakpo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Ipswich 0-2 Liverpool: New era, same Salah as Reds show class - NBC Sports
៣.ពត៌មានក្រុម(ភ្ញៀវ)Ipswich Town
ខណៈ Liverpool អាចនឹងបាត់បង់ខ្សែបម្រើអង់គ្លេសសម្រាប់សប្តាហ៍ទី ២៣ នោះ Ipswich នឹងស្វាគមន៍ការត្រលប់មកវិញរបស់ Kalvin Phillips ដែលមិនមានសិទ្ធិជួបជាមួយអតីតក្លឹបMan.City កាលពីចុងសប្តាហ៍មុន ប៉ុន្តែឥឡូវនេះអាចឈានជើងចូលជំនួស Sam Morsy នៅបម្រើកណ្តាល។ក្រុមរហស្សនាម Tracto Boys ក៏មិនមានវត្តមាន Axel Tuanzebe និង George Hirst ប៉ុន្តែ Sammie Szmodics (កជើង), Conor Chaplin (ជង្គង់) និង Chiedozie Ogbene (សរសៃ) នៅតែមិនចូលរួម ចំណែក Jacob Greaves និង Luke Woolfenden ក៏​មិនមានវត្តមានហើយក៏មិនមានហេតុផលពន្យល់​បាន​ដែរ។កីឡាករខ្ចីជើងពីក្រុម Brighton & Hove Albion គឺខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិប៉ារ៉ាហ្គាយ Julio Enciso ត្រៀមចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងWalton; Tuanzebe, O’Shea, Greaves, Davis; Phillips, Cajuste; Johnson, Hutchinson, Philogene; Delap
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៤ : ០ Ipswich town
ប្រភព:whoscored &sportsmole&90min

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 26 18 7 1 62 26 +36 61
    2 Arsenal 25 15 8 2 51 22 +29 53
    3 Nottingham Forest 25 14 5 6 41 29 +12 47
    4 Manchester City 25 13 5 7 52 35 +17 44
    5 AFC Bournemouth 25 12 7 6 44 29 +15 43
    6 Chelsea 25 12 7 6 47 34 +13 43
    7 Newcastle United 25 12 5 8 42 33 +9 41
    8 Fulham 25 10 9 6 38 33 +5 39
    9 Aston Villa 26 10 9 7 37 40 -3 39
    10 Brighton & Hov… 25 9 10 6 38 38 +0 37
    11 Brentford 25 10 4 11 43 42 +1 34
    12 Tottenham Hotspur 25 9 3 13 49 37 +12 30
    13 Crystal Palace 25 7 9 9 29 32 -3 30
    14 Everton 25 7 9 9 27 31 -4 30
    15 Manchester United 25 8 5 12 28 35 -7 29
    16 West Ham United 25 7 6 12 29 47 -18 27
    17 Wolverhampton Wanderers 25 5 4 16 35 54 -19 19
    18 Ipswich Town 25 3 8 14 23 50 -27 17
    19 Leicester City 25 4 5 16 25 55 -30 17
    20 Southampton 25 2 3 20 19 57 -38 9
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol