វាជារឿងដែល គ្មានមន្ទិលសង្ស័យឡើយសម្រាប់ João Cancelo ដែលបានដើរតួនាទីជាសមាជិកដ៏សំខាន់សម្រាប់ក្រុមលោក Pep Guardiolaរយៈពេលជិត៤ឆ្នាំកន្លងមកនេះ។ មានន័យថាជំនាញនិងភាពប៉ិនប្រសព្វរបស់ខ្សែការពារដែលអាចលេងតំណែងការពារនៅស្លាបខាងឆ្វេង និង ខាងស្តាំរូបនេះដែល មានសមត្ថភាពជួយក្រុមបានច្រើន។ ប៉ុន្តែអ្វីមិនទៀងទាត់ឡើយខណៈកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្រុម Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងជាមួយតម្លៃទិញផ្តាច់ជាអចិន្រ្តៃយ៏ ៧០លានយូរ៉ូក្រោយមានការលើកឡើងថាកីឡាករវ័យ២៩ឆ្នាំរូបនេះ មានជម្លោះដ៏ក្តៅគគុកជាមួយ លោក Pep Guardiola បន្ទាប់ពីអង្គុយកៅអីបម្រុងពេលផ្តួលArsenalក្នុងព្រឹត្តការណ៏ FA Cup។
ខាងក្រោមនេះជាកីឡាករ៣រូបមកដែលអាចជំនួសតំណែងCancelo បាន
១.William Saliba
កីឡាករអន្តរជាតិបារាំង ត្រូវបានArsenalទិញមកពីក្លឹបSaint-Etienneត្រឹមតែ៤,៥ លានផោនប៉ុណ្ណោះប៉ុន្តែគុណភាពលេងចាប់ដៃគូជាមួយ Gabrielនៅរដូវកាលនេះគឺគួរអោយកត់សំគាល់ដោយបានជួយអោយក្រុមលោកMikel Arteta កំពុងឈរនៅទីកំពូលតារាងក្របខណ្ឌ Premier League។
២.Fabian Schar
កីឡាករវ័យ៣១ឆ្នាំរូបនេះមានបទពិសោធន៏លេងនៅលីកកំពូលអាឡឺម៉ង់ និង អេស្បាញគឺបានដើរតួនាទីដ៏សំខាន់ផងដែរសម្រាប់ជម្រុញក្រុមសារិកាព្រៃNewcastleបច្ចុប្បន្នអោយឈរនៅលេខរៀងទី៤នៅរដូវកាលនេះ ។ស្តែអោយឃើញពីទម្រង់លេងដ៏ល្អប្រាំមួយប្រកួតចុងក្រោយរបស់គាត់គឺស័ក្តសមនិងអាចស្នងតំណែង João Cancelo បានហើយ។
៣.Sven Botman
កីឡាករអន្តរជាតិហូឡង់រូបនេះគឺជាសមាជិកខ្សែការពារក្រុម Newcastle ម្នាក់ទៀតដែលបានសាង កំណត់ត្រាល្អបំផុតនៅ Premier League រដូវកាលនេះ ដោយបានរបូតគ្រាប់បាល់ត្រឹមតែ ១២ គ្រាប់ប៉ុណ្ណោះ។ដូច្នេះអាចនិយាយបានថាកីឡាករ Botmanមានសមត្ថភាពអាចជំនួសតំណែង João Cancelo បានដូចគ្នា។
គុនខ្មែរ៖ ក្រោយអ្នកលេងពូថៅដៃ ធឿន ធារ៉ា យកឈ្នះលើកីឡាករចិន កាលពីយប់មិញ តាមរយៈការវាយ Kick Boxing ដៃគូចាស់របស់គេ Richardo Bravo ដែលធ្លាប់បានយកឈ្នះលើ ធឿន ធារ៉ា នៅទឹកដី ប្រទេសជប៉ុន បានបញ្ញេចមតិរបស់ខ្លួន នៅក្នុងខម្មិន ដោយទាមទារឲ្យ ធឿន ធារ៉ា ទៅលេងនៅ ONE ដើម្បីស្គាល់របស់ពិត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ MAN UTD ចែចង់! ខណៈនេះសាមីខ្លួន បានបើកចំហការផ្ទេរមកកាន់ Old Trafford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស