
ក្រុមពពកសអាហ្សង់ទីនបានយកឈ្នះ បូលីវី ក្នុងលទ្ធផល ៣ទល់និង០ ក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២៦ កាលពីព្រឹកថ្ងៃអង្គារនេះដោយគ្មានវត្តមាន កាពីតែនក្រុមដ៏ឆ្លាតវៃ Lionel Messi ដោយបានត្រឹមបអង្គុយទស្សនានៅកៅអីបម្រុង។កីឡាករឆ្នើមវ័យ ៣៦ឆ្នាំ ទោះបីជាបានបង្ហាញខ្លួនក្នុងពេលទទួលជ័យជម្នះ ១ទល់និង០ លើអេក្វាឌ័រកន្លងទៅក្រោយស៊ុតបាល់ពិន័យ Free-kick នៅនាទីទី ៧៨ ដើម្បីដណ្តើមបានបីពិន្ទុក្នុងការប្រកួតជម្រុះដំបូងសម្រាប់ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ប៉ុន្តែរូបគេមិនមានវត្តមានសម្រាប់ការប្រកួតនេះក្រោយរងរបួសកំលុងពេលផ្តួលម្ចាស់ផ្ទះអេក្វាឌ័រនោះតែម្តង។
៣គ្រាប់សម្រាប់អាហ្សង់ទីនរកបានដោយកីឡាករ Fernandez នៅនាទីទី ៣១ មុនពេលម្ចាស់ផ្ទះបូលីវីនៅសល់គ្នាលេងតែ១០នាក់ក្រោយកីឡាករ Fernandez ត្រូវបណ្តេញចេញនៅនាទីទី ៣៩ ខណៈកីឡាករ Tagliafico រកបានគ្រាប់បាល់ទី២នៅនាទីទី៤២ មុនពេល Gonzalez បន្ថែមគ្រាប់ បាល់ទី៣នៅនាទីទី៨៣។ អាហ្សង់ទីនមិនស្គាល់ចាញ់សោះក្នុងវគ្គជម្រុះ World Cup ២៣ប្រកួតចុងខណៈក្រុមលោក Lionel Scaloni នឹងត្រៀមធ្វើការប្រកួតជម្រុះក្នុងខែតុលា នៅពេលពួកគេទទួលភ្ញៀវប៉ារ៉ាហ្គាយក្នុងទីក្រុង Buenos Aires មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Lima សម្រាប់ជំនួបជាមួយប៉េរូ។
ប្រភព:whoscored&sportsmole&
វីដេអូ:

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]


