Close
Sponsor ads Featured-Image
ដល់ម្លឹង!កីឡាករអាហ្សង់ទីនទះកាមេរ៉ាក្រោយចាញ់កូឡុំប៊ីវគ្គជម្រុះ World Cup ២០២៦(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមការពារតំណែងជើងឯកអាហ្សង់ទីនបានចាញ់ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជម្រុះ World Cup ២០២៦នៅតំបន់អាមេរិកឡាទីណ របស់ពួកគេជាមួយម្ចាស់ផ្ទះកូឡុំប៊ីក្នុងនាមជាភ្ញៀវនៅព្រឹកថ្ងៃអង្គារនេះ។ការបរាជ័យនេះគឺជាលើកទីមួយរបស់ពួកគេ ចាប់តាំងពីត្រូវបានក្រុម Uruguay យកឈ្នះ ២-០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការប្រកួតជម្រុះ CONMEBOL World Cup។បន្ទាប់ពីការប្រកួតចប់ អ្នកចាំទីអាហ្សង់ទីន Emiliano Martinez បានបញ្ចេញការខកចិត្តរបស់គាត់ដោយមិនអាចគ្រប់គ្រងអារម្មណ៏បាន កីឡាករក្រុម Aston Villa បានយកដៃទះកាមេរ៉ាដែលដាក់ថតនៅទីលានប្រកួតអោយវិលខ្ញាល់ទៅម្ខាងទៀតតែម្តង។ទំនងជាកីឡាករពូកែឌឺដងរូបនេះខឹងសម្បារអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះ ខណៈ James Rodriguez បានស៊ុតបញ្ជូលទីនៅនាទីទី៦០ ក្រោយពីNicolas Otamendiត្រូវបានចោតប្រកាន់ថាធ្វើអោយ Daniel Munoz ដួលក្រុមប្រអប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះបីបរាជ័យលើកទី២ក្រោយប្រកួត ៨ដងអាហ្សង់ទីននៅតែឈរនៅលើកំពូលតារាង CONMEBOL  World Cup ២០២៦មាន១៨ពិន្ទុ ខណៈកូឡុំប៊ីមាន១៦ពិន្ទុឈរនៅលេខរៀងទី២។

ads

Colombia v Argentina I CONMEBOL qualifying

Colombia edges Argentina 2-1, Brazil loses to Paraguay in South American World Cup qualifying

 

 

ប្រភព:Tribuna

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ចឹងបានចាញ់! គ្រូបង្វឹក Real Madrid ឆ្លើយតបជុំវិញដាក់កីឡាករឆ្នើមរូបនេះបម្រុង(មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុម Real Madrid លោក Xabi Alonso បានទទួលរងនូវប្រតិកម្ម និង ការរិះគន់ក្រោយពីដាក់អោយកីឡាករ Rodrygo អង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ទល់និងParis Saint-Germain នៅថ្ងៃពុធ។មិនថាតែពេលអតីតគ្រូបង្វឹកលោក Carlo Ancelloti នៅកាន់កាប់នោះទេ កីឡាករអន្តរជាតិប្រេស៊ីល Rodrygo មិនបានចូលលេងនោះឡើយ ខណៈ PSG ម្ចាស់ជើងឯក Ligue 1 របស់បារាំងបានយកឈ្នះដោយលទ្ធផល ៤-0 ។ឆ្លើយតបនិងការរិះគន់នេះអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាវាគឺជាការសម្រេចចិត្តបែបបច្ចេកទេស។Alonso បន្ថែមថា:យើងយល់ថាការដាក់កីឡាករផ្សេងចូលលេងនិងមានភាពល្អប្រសើរ។ បរាជ័យសម្រាប់ក្រុមដែលមានប្រវត្តិឈ្នះពានព្រឹត្តការណ៍ FIFA Club World Cup នាពេលនេះបានបង្វែរអារម្មណ៍ពួកគេផ្តោតទៅលើការរៀបចំត្រៀមយុទ្ធនាការប្រកួតមុនរដូវកាលថ្មី ២០២៥/២៦ចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស bj ប្រភព:

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30