

អាចចាត់ទុកថាជាការប្រកួតដ៏ជក់ចិត្តសម្រាប់វគ្គជម្រុះពានរង្វាន់ Euro ២០២៤ពូល C ខណៈដែលអ៊ុយក្រែនធ្វើការ ប្រកួត ជាមួយ ក្រុមកំពូលតារាង អង់គ្លេសនៅកីឡដ្ឋាន Stadion Wrocław ក្នុងប្រទេសប៉ូឡូញជាទឹកដីកណ្តាលនារាត្រីថ្ងៃ សៅរ៏ វេលាម៉ោង ១១:០០នាទីយប់ ។ក៏ព្រោះតែអ៊ុយក្រែនបច្ចុប្បន្នមិនអាចធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនេះបានទេ ដោយ សារតែប្រទេសកំពុងតែញាំញីដោយសារសង្គ្រាមឈ្លានពានពីប្រទេសរុស្សីមកដល់ពេលបច្ចុប្បន្ននេះមិន ទាន់ធូរ ស្បើយ នៅឡើយទេ។ ៣ប្រកួតចុងក្រោយរបស់អ៊ុយក្រេននៅវគ្គជម្រុះEuro ២០២៤កន្លងទៅធ្វើបានល្អគួរសមដោយឈ្នះ២ និង ចាញ់១ ខណៈអង់គ្លេសមិនដែលចាញ់និងស្មើគឺឈ្នះ៤ដង។
ប្រវត្តិធ្លាប់ជួបគ្នា៩ដង អង់គ្លេសឈ្នះ៦ស្មើ២និងចាញ់១
១.ពត៌មានកីឡាករអ៊ុយក្រែន
អ៊ុយក្រែនមិនមានកីឡាកររបួសដែលត្រូវខ្វល់ខ្វាយនោះទេ មានន័យថាកីឡាកររបស់ពួកគេត្រៀម បញ្ចេញសមត្ថភាពគ្រប់ តួនាទីទាំងអស់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Lunin; Konoplya, Zabarnyi, Krystov, Mykolenko; Stepanenko, Sydorchuk, Zinchenko; Yarmolenko, Vanat, Tsygankov
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
២.ពត៌មានកីឡាករអង់គ្លេស
ខ្សែបម្រើ Jack Grealish និង Trent Alexander-Arnold នឹងខកខានការប្រកួត ទល់នឹងអ៊ុយក្រែន បន្ទាប់ពីរងរបួសនិង ត្រូវដកខ្លួនចេញពីក្រុមរបស់លោក Gareth Southgate នៅថ្ងៃចន្ទ។ខ្សែការពារឆ្វេងឆ្នើម Luke Shaw របស់ Man. United អវត្តមានដោយសាររបួសសាច់ដុំ។ រីឯ ខ្សែការពារ John Stones របស់ Man.City ក៏អវត្តមានពីក្រុមផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Walker, Guehi, Maguire, Chilwell; Bellingham, Rice, Henderson; Saka, Kane, Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ អ៊ុយក្រែន ០: ៣ អង់គ្លេស
ប្រភព:whoscored&sportsmole


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



