ក្រុមជម្រើសជាតិសាំបាប្រេស៊ីលបានដកឈ្មោះខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony ក្រោយពីរូបគេទទួលរងការចោតប្រកាន់ថាបានរំលោភបំពានលើរាងកាយដោយអតីតមិត្តស្រីរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ។ឆ្លើយតបនិងបញ្ហានេះផងដែរសហព័ន្ធបាល់ទាត់ប្រេស៊ីលបានលើកឡើងថាៈអតីត កីឡាករAjax វ័យ២៣ ឆ្នាំត្រូវបានដក ចេញមុនពេលការពិតនិងបង្ហាញជាសាធារណៈក្រោយពីមានការស៊ើបអង្កេតច្បាស់លាស់ដោយមន្រ្តីជំនាញ ។ព្រមជាមួយគ្នានេះផងដែរប៉ូលីសនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និង Manchester កំពុងស៊ើបអង្កេតជុំវិញការចោតប្រកាន់នេះ ខណៈសាមីខ្លួនបានបដិសេធ។Antony បានសរសេរឆ្លើយតបនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថាៈ ការចោទប្រកាន់នេះមិនពិតទេ ហើយភស្តុតាងដែលមានស្រាប់ និងកំពុងស្វែងរកផ្សេងទៀត ហើយខ្ញុំជឿជាក់ថាការស៊ើបអង្កេតរបស់ប៉ូលីសដែលកំពុងបន្តនឹងបង្ហាញការពិតអំពីភាពគ្មានកំហុសរបស់ខ្ញុំ។
គួរបញ្ជាក់ថានៅក្នុងពាក្យបណ្តឹងបានសរសេរថា Antony ត្រូវបានអតីតមិត្តស្រីរបស់ខ្លួនគឺនាង Gabriela Cavallin បានប្រើអំពើហិង្សាវាយ លើក្បាលរនាងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនាទីក្រុង Manchester កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅដែលធ្វើឱ្យនាង រងរបួស ក្បាលហើយបានទទួលការព្យាបាលពីវេជ្ជបណ្ឌិត។ នាង Cavallin បានបន្ថែមថាៈAntony មិនត្រឹមតែវាយប្រហាលើក្បាលនោះទេថែមទាំងបាន ប្រើកណ្តាប់ដៃដាល់ចំដើមទ្រូងបណ្តាលឱ្យខូចខាតសុដន់របស់នាងដែលផ្សំឡើងពីសារជាតិស៊ីលីខូន ដូច្នេះត្រូវទាមទារឱ្យធ្វើការវះកាត់កែសម្ជស្ស ឡើងវិញផងដែរ។អាចជារឿងមួយថ្មីទីពីរបន្ទាប់ខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងគ្នា ទៅវិញទៅមកបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេលប្រាំមួយខែលើការចោទប្រកាន់ប្រឆាំងនឹង Greenwood លើការប្រើអំពើហិង្សានិងការរំលោភ សេពសន្ធវៈលើមិត្តស្រីដែលបានកើតឡើងក្នុងខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្នកីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានក្លឹប Getafe របស់អេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលកាលពីសប្តាហ៍មុន។
អវត្តមានរបស់ Antony ត្រូវបានប្តូរជំនួសមកវិញដោយខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការប្រកួតជម្រុះ World Cup២០២៦ ខាងមុខរបស់ក្រុមជើងឯក World Cup ៥សម័យប្រេស៊ីលជាមួយនឹងក្រុម បូលីវី និងប៉េរូ។
ប្រភព:BBC
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]