
(អង់គ្លេស)៖ ខ្សែការពារ Raphael Varane របស់បិសាចក្រហម Manchester United នឹងអវត្តមានពីរបីសប្តាហ៍ជាមួយនឹងរបួស កាលពីពេលប្រកួតជាមួយ Nottingham Forest ថ្ងៃមុន។ Varane វ័យ ៣០ឆ្នាំ ត្រូវបានបង្ខំឱ្យចាកចេញពីទីលានប្រកួតនៅពាក់កណ្តាលតង់នៃជ័យជម្នះ ៣:២ កាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន Old Trafford ។ អវត្តមានរបស់គាត់(Varane) ធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើអនាគតរបស់ Harry Maguire។
កីឡាករអង់គ្លេស Maguire នៅតែអាចផ្លាស់ប្តូរក្លឹបមុនថ្ងៃផុតកំណត់នៃការផ្ទេរនៅថ្ងៃសុក្រ បើទោះបីជាបានបដិសេធការផ្តល់ជូនពីក្លឹប West Ham កាលពីដើមខែនេះក៏ដោយ។ វាហាក់បីដូចជាក្លឹបកំពុងធ្វើឲ្យការចរចារនេះទៅរួចក្នុងពេលដ៏ឆាប់ខាងមុខ ស្របពេលទីផ្សារដោះដូរកីឡាករខិតនឹងបិទបញ្ចប់ ជាហេតុធ្វើឲ្យ United ព្យាយាមពង្លឿនការលក់ខ្សែការពាររូបនេះ បើទោះបីជាតម្លៃលក់ទាបជាងកាលពីទិញចូលក៏ដោយ នេះបើតាមកការចុះផ្សាយរបស់ BBC នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



