
បើទោះបីជាធ្លាប់ប្រកាសពីការចូលនិវត្តន៏ប៉ុន្តែទីបំផុតអ្នកចាំទី Andre Onana របស់ក្រុមបិសាចក្រហម Man. United ត្រូវបានកោះហៅទៅក្នុងក្រុមជម្រើសជាតិកាមេរូនសម្រាប់ការប្រកួតជម្រុះ Africa Cup of Nations ចុងក្រោយរបស់ពួកគេ។ការប្រកាសនេះធ្វើឡើងរយៈពេលប្រាំបួនខែបន្ទាប់ពីគាត់ត្រូវបានសហព័ន្ធប្រទេសរបស់គាត់ព្យួរមិនបានចូលរួមការប្រកួតនៅកំលុងនៃពាក់កណ្តាលព្រឹត្តការណ៏ប្រកួត World Cup ឆ្នាំ ២០២២ នៅប្រទេសកាតាក្រោយពីមានបញ្ហាវិន័យជាមួយគ្រូបង្វឹកកាមេរ៉ូនលោក Rigobert Song។
Onana វ័យ ២៧ ឆ្នាំអតីតយុវជនថ្នាលក្លឹប Barcelona ដែលបានផ្លាស់ពីInter Milan មកកាន់ទឹកដី Old Trafford ក្នុងខែកក្កដា ជាមួយឪកាសទទួលបានតំណែងជម្រើសដំបូងបន្ទាប់ពី David De Gea បានចាកចេញក្រោយចំណាយពេល១២ឆ្នាំ។ក្នុងការវិលត្រលប់មកវិញ អតីតកីឡាករ Ajax ត្រៀមបញ្ចេញសមត្ថភាពជាមួយក្រុម Burundi ក្នុងវគ្គជម្រុះពូល C នៅថ្ងៃទី ១២ ខែកញ្ញា មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអាហ្រ្វិកឆ្នាំក្រោយ ដែលត្រូវធ្វើជាម្ចាស់ផ្ទះដោយ Ivory Coast ក្នុងខែមករា និងកុម្ភៈ ២០២៤។
ប្រភព:BBC
វីដេអូ:

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


