កីឡាករ Virgil van Dijk ត្រូវបានសមាគមបាល់ទាត់អង់គ្លេស(FA)ធ្វើការដាក់ពិន័ួ និងចោទប្រកាន់ពីបទប្រើប្រាស់ពាក្យសម្តីមិនសមរម្យបន្ទាប់ពីរូបគេបានប៉ះពាក្យសម្តីជាមួយអាជ្ញាកណ្តាល លោក John Brooks ក្រោយទទួលបានកាតក្រោមនៅត្រឹមនាទីទី២៩ កំលុងពេល Liverpoolផ្តួលម្ចាស់ផ្ទះ Newcastle ដោយលទ្ធផល២ទល់និង១នៅកីឡាដ្ឋាន St.James’s Park កាលពីថ្ងៃអាទិត្យ។
សហព័ន្ធបាល់ទាត់អង់គ្លេសFA បានបញ្ចាក់ថាៈ ក្រោយការពិនិត្យលើ VAR និង សកម្មភាពជាក់ស្តែង ខ្សែការពារឆ្នើមក្រុមជម្រើសជាតិហូឡង់ Van Dijk បានប្រើប្រាស់ពាក្យសម្តីប្រមាថ និង មាក់ងាយដាក់អាជ្ញាកណ្តាល ដោយយោងលើច្បាប់ FA ចំនូច E៣.១។ មួយវិញទៀត អតីតកីឡាករ Southampton វ័យ ៣២ ឆ្នាំត្រូវបានរកឃើញថាបានប្រកែកជាមួយមន្ត្រីជំនួយការអាជ្ញាកណ្តាលទាំង ៤ នាក់ផងដែរមុនពេលធ្វើដំណើរចុះក្រោមចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក។ទោះយ៉ាងណាក្រុមលោក Jurgen Klopp មានពេលរហូតដល់ថ្ងៃសុក្រដើម្បីតវ៉ាប្រឆាំងនិងការចោទប្រកាន់នេះ។បច្ចុប្បន្ននេះ Van Dijk នឹងជាប់បម្រាមមួយប្រកួតសម្រាប់កាតក្រហមនេះប្រសិនរកឃើញកំហុសពិតប្រាកដ ដូច្នេះរូបគេនិងខានការប្រកួតបន្ទាប់សម្រាប់ Liverpool ជាមួយ Aston Villa នៅថ្ងៃអាទិត្យខាងមុខនេះ។
ប្រិយមិត្តក៏កំពុងរង់ចាំមើលផងដែរថាតើ Van dijk និង មានវាសនាដូចមិត្តរួមក្រុមគឺខ្សែបម្រើ Mc Allister រឺយ៉ាងណា បន្ទាប់ពីកីឡាករអន្តរជាតិ អាហ្សង់ទីនត្រូវបានលើកលែងការចោតប្រកាន់(បម្រាម៣ប្រកួត)ក្រោយរងកាតក្រហមបណ្តេញចេញពីការប្រកួតកំលុងពេលប្រកួតជាមួយ Bournemotuh នៅសប្តាហ៏ទី២។
ប្រភព:BBC
ក្រុមJuventus បានបញ្ចប់តំណែងគ្រូបង្វឹកលោក Massimiliano Allegri ពីរថ្ងៃបន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់Coppa Italia ដោយផ្តួលក្រុម Atalanta ១-0 សម្រាប់ការប្រកួតនៅក្នុងទីក្រុងរ៉ូម ។ ហេតុផលដ៏សំខាន់នៃការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះត្រូវបានមហាជននិង មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោក Allegri បានបង្ហាញកាយវិការជេរប្រមាថដល់មន្ត្រីការប្រកួតចំនួន ៤ រូប ព្រមជាមួយនិងការដោអាវ ក្រវ៉ាត់ក និងសម្លៀកបំពាគ់ចេញអំឡុងពេលប្រកួត និង ក្រោយពេលប្រារព្ធពិធី។ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីមានបានបើកការស៊ើបអង្កេតលើករណីនេះខណៈនៅថ្ងៃសុក្រម្សិលមិញJuventus បានបញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះ មិនមែនជាអ្នកចាត់ការទូទៅរបស់ពួកគេទៀតទេ។សេចក្តីថ្លែងការណ៍មួយបានសរសេរថា : ការបណ្តេញចេញនេះធ្វើឡើងតាមអាកប្បកិរិយាមួយចំនួនក្នុងអំឡុងពេល និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលក្លឹបចាត់ទុកថាមិនបានអោយតម្លៃ និងកេរ្ត៏ឈ្មោះក៏ដូចជាងមុខមាត់ដល់ Juventus ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City អាចផ្តួល West Ham ដើម្បីធានាការឈ្នះពាន EPL ៤សម័យកាលជាប់គ្នាបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថាលោក Allegri មានកំហឹងអ្វីអោយប្រាកដ ខណៈនៅនាទីទី៩៥រូបលោកត្រូវបានបណ្តេញចេញពីការប្រកួតស្របពេលសាម៉ីខ្លួនលោក Allegriបានដឹងខ្លួនឯងច្បាស់ថារូបលោកអាចនិងបាត់បង់តំណែងក្រោយពីមិនអាចជួយអោយ Juventus ឈ្នះជើងឯក Serie […]