Close
Featured-Image
Bayern ចាប់អារម្មណ៍លើខ្សែបម្រើឆ្នើមម្នាក់របស់ Man Utd
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹប FC Bayern Munich បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើការចុះកុងត្រាលើខ្សែបម្រេីឆ្នើម Scott Mctominay នៅរដូវក្តៅនេះ។ យោងតាមការបោះពុម្ភផ្សាយរបស់អាល្លឺម៉ង់ Bild បានអះអាងថា McTominay អាចផ្លាស់ទៅ Bayern ដោយសារតែមិនសូវមានឪកាសបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Erik ten Hag ចាប់តាំងពីការមកដល់របស់កីឡាករហូឡង់នៅ Man United កាលពីរដូវក្តៅមុន។ ទន្ទឹមនឹងនេះដែរកីឡាករ Gravenberch ក៏មិនបានបង្ហាញវត្តមានសម្រាប់ក្រុម Bayern ផងដែរ ចាប់តាំងពីឆ្នាំមុន។ ករណីនេះអាចនឹងមានកិច្ចព្រមព្រៀងផ្លាស់ប្តូរកីឡាករគ្នាក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង សម្រាប់កីឡាករឆ្នើមទាំងពីរនាក់នេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Scott McTominay 'discussing' shock move to Bayern Munich with Man Utd targeting ambitious swap-deal

អត្ថបទកំពុងចាប់អារម្មណ៍៖
Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ)
featured image

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង