
បរទេស៖ Saudi Pro League បន្តបញ្ចេញប្រាក់ឈ្នួល និងថ្លៃឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់លើកីឡាករល្បីៗជាបន្តបន្ទាប់ ។ ប៉ុន្តែក្លឹបមួយចំនួនតូចនៅក្នុងលីកអារ៉ាប៊ីសាអូឌីតហាក់ មិនទាន់មានកម្រិតហិរញ្ញវត្ថុ និងគ្រឿងបរិក្ខារដូចៗគ្នានោះទេ ។ Al Nassr បានប្រកួតក្រៅដីទល់នឹង Al Fateh នៅយប់ថ្ងៃសុក្រកន្លងទៅ ហើយបានយកឈ្នះដោយលទ្ធផល 5-0 ដោយ Ronaldo បានស៊ុតបញ្ចូលទី Hat-trick និង Mane រកបានមួយគ្រាប់ សម្រាប់ក្រុមរបស់លោក Luis Castro ។ យ៉ាងណាមិញក្រោយចប់ការប្រកួតគេបានប្រទះឃើញរូបថតមួយសន្លឹកដែលផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយបង្ហាញអំពីបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្លឹប Al Fatch ដែលប្រើប្រាស់សម្រាប់ទទួលក្រុមភ្ញៀវ Al Nassr ដែលវាមើលទៅហាក់បីមិនទាន់ត្រូវបានកម្រិតរបស់លីក៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



