Close
Featured-Image
Salah ចង់ចាកចេញពី Liverpool ដោយសារតែអាចបំបែកកំណត់ត្រា Ronaldo នៅទីនោះបាន
ទំហំអក្សរ
តូច
ធំ

បរទេស៖ Mohamed Salah ចង់ចាកចេញពី Liverpool ចំពេលមានការចាប់អារម្មណ៍ពីក្រុម Al-Ittihad របស់ Saudi Arabia League ។ Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតពេញមួយរដូវក្តៅនេះ ខណៈដែលក្លឹបជាច្រើននៅអារ៉ាប់កំពុងសម្លឹងមើលការនាំយកកីឡាករល្បីៗជាច្រើនមករួមក្រុម ដោយការផ្តល់នូវតម្លៃប្រាក់ឈ្នួលដល់ច្រើនសន្ធឹកសន្ធាប់ ។ យ៉ាងណាមិញបើយោងតាមការបោះពុម្ភផ្សាយរបស់អេស្ប៉ាញ Relevo បានអះអាងថា តារាឆ្នើម Liverpool ចង់ចាកចេញពីក្លឹបដោយនឹងទទួលបានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅក្នុងលីក Saudi Pro League។ អ្នកតំណាងរបស់ក្លឹប Al-Ittihad បានជួបជាមួយអ្នកតំណាងរបស់ Salah ហើយនឹងផ្តល់ប្រាក់ឈ្នួលឱ្យកីឡាករអេហ្ស៊ីបរូបនេះខ្ពស់ជាង Cristiano Ronaldo នៅ Al-Nassr ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mo Salah 'wants to leave Liverpool' and replace Cristiano Ronaldo as world's highest-paid player at Al Ittihad

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង